Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​ចម ប្រសិទ្ធ បាន​ក្រើនរំលឹក​ដល់​មន្ត្រី សមាជិក​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់ ឲ្យ​បន្ត​ពង្រឹង​សកម្មភាព​បំពេញបន្ថែម​ចំណុច​ខ្វះខាត​

spot_img

​កំពត​៖​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​ក្រើនរំលឹក​ដល់​មន្ត្រី សមាជិក​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់ ឲ្យ​បន្ត​ពង្រឹង​សកម្មភាព​បំពេញបន្ថែម​ចំណុច​ខ្វះខាត ដើម្បី​ជំរុញ​ដល់​យន្តការ​ដោះស្រាយ បញ្ហា សំណូមពរ និង​តម្រូវការ​ទំនាស់​នានា​របស់​ពលរ​ដ្ឋ នៅតាម​មូលដ្ឋាន ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​បញ្ចៀស​ភាព​អសកម្ម​ឲ្យ​បាន​ដាច់ខាត ដែល​អាច​បង្កឱ្យមាន​ភា​ព​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ឲ្យ​ជះឥទ្ធិពល​អវិជ្ជមាន ដល់​ការ​គ្រាំទ្រ​បក្ស និង​រាជរដ្ឋាភិបាល​។​

​ព្រឹក​ថ្ងៃ​ចន្ទ ទី​៥ ខែ តុលា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​៣ និង​លើក​ទិសដៅ​ការងារ​ង​នុ​វត្ត​បន្ត របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត ។​

​ឯកឧត្តម​អភិបាលខេត្ត​បានធ្វើ​សេចក្តីរាយការណ៍​ជូន​ឯកឧត្តម​ប្រធាន​ក្រុមការងារ​អំពី​ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់​សា​ធារ​ណេៈ​មាន​ភាពល្អរ​ប្រសើរ សេដ្ឋកិច្ច និង ភ្ញៀវទេសចរ​នៅតែ​កើន​ឡើងជា​លំដាប់ ទោះបី​ស្ថិតក្នុង​ដំណាក់កាល​កូ​វីដ​ក៏ដោយ ការងារ​ចុះឈ្មោះ​បោះឆ្នោត​ដំណើរការ​ដោយ​ប្រក្រតី និង​លទ្ធផល​សម្រេចបាន​រប​ស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក បាន​ចុះ​ធ្វើ​វេទិកាសាធារណៈ​សរុប​ចំនួន ២១៦​លើក លើ ៩៣​ឃុំ សង្កាត់ ដោយ​ប្រមូលបាន​នូវ​បញ្ហា​សំណូមពរ​ចំនួន ៦៩៨​ករណី ក្នុង​នោះបាន​ដោះស្រាយ​ចំនួន ៤៧៦​ករណី កំពុង​ដោះស្រាយបាន​ចំនួន ២០៥​ករណី និង​មិនទាន់​ដោះស្រាយបាន​ចំនួន ១៧​ករណី​។​

​លោក​ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល ដែល​សមាជិក​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់ ចុះ​មូលដ្ឋាន​ខេត្តកំពត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​សកម្ម​ភាព​យ៉ាង​ផុលផុស ក្នុង​ការជួយ​សម្រួល​ដោះស្រាយ​រាល់​បញ្ហា​សំណូមពរ ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។ ពិសេស​ចំពោះ​អាជ្ញាធរខេត្ត ក្រុង​ស្រុក​ដែល​បាន​សហការគ្នា​ល្អ ក្នុង​កិច្ចអភិវឌ្ឍន៍ ដើម្បី​ធ្វើឱ្យ​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ​ប្រជាពលរដ្ឋ មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ឡើង បើទោះបី​ស្ថិតក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក្ដី ក៏​ខេត្តកំពត នៅតែ​ទទួលបាន​នូវ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​មានការ​កើន​ឡើងជា​លំដាប់​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ប្រធាន​ក្រុមការងារ​បាន​ថ្លែង​ការកោតសរសើរ ដល់​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់​អំពី​ការខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត និង​ថវិកា សម្ភារ ទើប​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ក្នុង​ត្រីមាស​ទី​៣​នេះ និង​ដាក់ចេញ​នូវ​ទិសដៅ​ដល់​ក្រុមការងារ​ខិតខំ​ជំរុញ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ឲ្យ​បានល្អ​ប្រសើរ​ថែមទៀត ក្នុងនោះ​សូម​ឲ​ក្រុមការងារ​បន្ត​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ជំរុញ​តាមដាន​ការងារ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ការងារ​ចុះឈ្មោះ​បោះឆ្នោត ការងារ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ការពិនិត្យ​ធ្វើ​ចំណាត់ថ្នាក់​តាម​ប្រភេទ​នូវ​បញ្ហា​ប្រឈម​ដើម្បី​ឆ្លើយតប នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ទៅតាម​យន្តការ​នានា​របស់​ក្រុមការងារ​៕​ដោយ​៖​កូ​ឡាប​

spot_img
×