Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​គ្រឿន សំ​ទោស​ទុកជាមុន ប្រសិនបើ​ស្នាដៃ​ទី​២​របស់ខ្លួន​មាន​ពាក្យ​មិន​សមរម្យ​

spot_img

ភ្នំពេញ​-​ក្រៅពី​អាជីព​កំប្លែង ទស្សនិកជន​បានដឹងហើយថា​នាយ​គ្រឿន តារា​កំប្លែង​ស្ងួត​ធ្លាប់បាន​បញ្ចេញស្នាដៃ​ក្នុង​ខ្សែភាពយន្ត​ជាច្រើន​ដែរ ប៉ុន្តែ​ទាំងនោះ​មិនមែនជា​ចំណុច​គោលដៅ របស់​នាយ​ឡើយ​។ តារា​កំប្លែង​ស្ទើរ​តែមួយ​គ្រួសារ​រូបនេះ បាន​ឈោង​ចាប់យក​តំណែង​ជា​អ្នកនិពន្ធ​រឿង​ថែមទៀត​។

​ស្នាដៃ​នាយ​គ្រឿន បាន​លេចចេញ​ជា​រូបរាង និង​ប្រកាស​ដាក់​បញ្ចាំង​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​១៩ តុលា ២០១៧ គ្រប់​រោងភាពយន្ត​ទាំងអស់​ក្នុង​រាជធានី ភ្នំពេញ​។

​នេះ​ជាការ​លើកឡើង​របស់​នា​យ​គ្រឿន ក្នុង​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង “​ថតកុន​” កាលពី​ល្ងាច​ថ្ងៃទី​១៥ តុលា ២០១៧ នេះ​ជាវ​ណ្ណ​កម្ម​ថី​របស់​ផលិតកម្ម អិ​ល​ឌី​ភី​ក​ឈរ​។

​នាយ​គ្រឿន​បាន​និយាយថា ភាពយន្ត​រឿង «​ថតកុន​» លោក​បាន​ប្រឡូក​ផ្ទាល់ បើ​មាន​ពាក្យ​ណា​ខុសឆ្គង សូមអ្នក​ទស្សនា​មេត្តា​អភ័យទោស​ទុកជាមុន​។ លោក​បញ្ជាក់ថា ឆ្លងកាត់​ការងារ​ថតកុន​នេះ មិនមែនជា​រឿង​ងាយស្រួល​នោះទេ ពិបាក​ខ្លាំង​សម្រាប់​ផលិតករ​។ ផលិតករ​ត្រូវការ​ចំណាយ​ដើមទុន បើ​មាន​អ្នកគាំទ្រ​ពិតជា​មាន​ទឹកចិត្ត​ផលិត​រឿង​ថ្មី​ទៀត ដើម្បី​បំពេរ​អារម្មណ៍ បើទោះជា​មាន​ភាពយន្ត​បរទេស​វាយ​ឡុ​ក​បែបណា​។ គោលបំណង​របស់លោក ចង់​ឲ្យ​មាន​រោងភាពយន្ត​បន្ថែមទៀត ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ព្រោះ​ខេត្ត​ខ្លះ​អត់​រោងកុន បងប្អូន​យើង​ចង់​ទស្សនា​មិនដឹងថា ទៅ​ទស្សនា​នៅ​កន្លែង​ណា មានតែ​ថ្នាក់លើ​ជួយ​រក​រោងកុន​ថ្មី​បន្តទៀត​។​

​តារា​ដែលមាន​វត្តមាន​ចូលរួម​សម្ពោធ​ខ្សែភាពយន្ត​រឿង «​ថតកុន​» មាន​នាយ​គ្រឿន សា​រ៉ា​យ ស​ក្ខ​ណា ទឹម រដ្ឋា ទេព រិ​ន​ដា​រ៉ូ ចាន់ណា រ៉ូ​ណាន ប៊ី​រី​យ៉ា អ៊ែត​វីន សឿន វី​តា ប៉ែន ចំ​រ៉ុង ស្រមោច​ខ្មៅ គូ​ម៉ា ពាក់​មី គៀត សុ​វណ្ណា​ឡាង លឹម ជា​ឡាយ ហេង ស្រី​ពេជ្រ និង​តារា​កិត្តិយស​ជាច្រើន​ដួង​ទៀត​ផងដែ​៕​ដោយ​-​គីម ស្រីរ័ត្ន​

 

spot_img
×