Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត តែ​ឈ្មួញ​ទុច្ចរិត​ជួញដូរ​ចែកចាយ​គ្រឿងញៀន នៅតែ​បន្តសកម្មភាព​របស់ខ្លួន​មិន​ឈប់ឈរ តាម​គ្រប់​រូបភាព​

spot_img

​កណ្តាល​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ បាន​ថ្លែងថា ក្នុងស្ថានភាព​ប្រទេស​កម្ពុជា និង​ពិភពលោក កំពុង​ទទួលរង​នូវ​ការគំរាមកំហែង ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ តែ​ឈ្មួញ ទុច្ចរិត​ជួញដូរ​ចែកចាយ​គ្រឿងញៀន ខុសច្បាប់​នៅតែ​បន្តសកម្មភាព​របស់ខ្លួន​មិន​ឈប់ឈរ តាម​គ្រប់​រូបភាព ដែល​ធ្វើឱ្យ​កម្ពុជា​បន្ត​រងគ្រោះ​។​

ថ្ងៃ​ចន្ទ​ទី​៥ ខែតុលា ឆ្នាំ ២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កណ្តាល មាន​រៀបចំ​កិច្ច​ផ្សព្វផ្សាយ​របាយការណ៍​ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ឯកឧត្តម គីម រិទ្ធី អភិបាលរង តំណាង​អភិបាលខេត្ត​ប្រធាន​គណកម្មាធិការ​ត្រូតពិនិត្យ​គ្រឿងញៀន​ខេត្តកណ្តាល​។

​តាម​របាយការណ៍​រប​ស់​ខេត្តកណ្តាល​ដែល​បង្ហាញ​ដោយ​លោក គង់ ស៊ីដន បាន​បង្ហាញថា ក្នុង​ឆមាស​ទី​១ អាជ្ញាធរខេត្ត​បង្ក្រាបបាន​៣០៥​ករណី ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៥៥១ នាក់ ដកហូត​គ្រឿងញៀន​ជិត​២​គីឡូក្រាម និង​កំពុង​សាងសង់​មជ្ឈមណ្ឌល​ព្យាបាល​និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​លើ​ផ្ទៃដី​ជិត​៩​ហិកតា និង​គ្រោង​ចំណាយ​ថវិកា​ចំនួន​ប្រមាណ​១០​លាន​ដុល្លារ មាន​ទីតាំងនៅ​ស្រុក​ស្អាង​។

​តាមរយៈ របាយការណ៍ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​បង្ហាញ​ដោយ ឧ​ត្ត​ម​សេនីយ៍​ទោ លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា បានឱ្យ​ឃើញថា ក្នុងស្ថានភាព​ដែល​ពិភពលោក និង​កម្ពុជា កំពុង​រង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ការអប់រំ​ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និង​បដិសេធ​គ្រឿងញៀន នៅ​បន្តធ្វើ​សកម្មភាព​ទៅតាម​វិធីសាស្ត្រ និង​មធ្យោបាយ​ជាច្រើន និង​ធានា​ក្នុងការ​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន និង​តឹងរ៉ឹង​បំផុត​នូវ​វិធានការ​រក្សា​សុវត្ថិភាព​សុខភាព របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក គឺមាន​អ្នក​មក​ទទួល​សារ​អប់រំ​ចំនួន ៥.០២៨.៩០២ អង្គ​/​នាក់ ធៀប​នឹង​ឆ្នាំ​២០១៩ មានការ​កើនឡើង​ចំនួន ១.៨៤៥.៨៦៣ អង្គ​/​នាក់ គ្រប់គ្រង​អ្នក​ប្រើ និង​អ្នកញៀន​គ្រឿងញៀន​បាន​មាន​ចំនួន ១២.៩៤២​នាក់ និង​បង្ក្រាបបាន​៥.៤៦៣ ករណី​(​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ កើន​លើស ១.២៨៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​១០.៨៧៧ នាក់ / ស្រី ៦៨៧ នាក់​(​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ កើន​លើស ១.៩៦៦ នាក់​ចាប់​គ្រឿងញៀន​សរុប ចាប់យក​ចំនួន ២៦១ គីឡូក្រាម ៩៧៧,៧២ ក្រាម​។

​ក្នុងឱកាស​នោះ ឯកឧត្ដម គីម រិទ្ធី អភិបាលរង តំណាង​អភិបាលខេត្ត​ប្រធាន គណៈកម្មាធិការ​ត្រូតពិនិត្យ​គ្រឿងញៀន​ខេត្តកណ្តាល បាន​មានប្រសាសន៍​ជំរុញ​ដល់​គ្រប់​សមាសភាព​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែល​បាន​សហការគ្នា​ប្រកបដោយ​ឆន្ទៈ និង​ការទទួលខុសត្រូវ​សម្រេចបាន​នូវ​លទ្ធផល​ល្អ គួរ​ជាទី​មោទនៈ ហើយ​សូម​បន្ត​ចូលរួម​អនុវត្ត​នូវ​ទិសដៅ​ការងារ​សម្រាប់​ឆមាស​ទី​២ ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ​របស់​យើង និង​បន្ត​ចាត់តាំង​អនុវត្ត​ស្របតាម​ទិស​ស្លោក​បី​កុំ មួយ​រាយការណ៍ គឺ​៖ ១-​កុំ​ពាក់ព័ន្ធ ២-​កុំ​អន្តរាគមន៍ ៣-​កុំ​លើកលែង និង​ត្រូវ​រាយការណ៍​គ្រប់​ករណី​បទល្មើស​គ្រឿងញៀន ទៅគ្រប់​វេទិកា​និង​ព្រឹត្តិការណ៍​ផ្សេងៗ​ក្នុងភូមិ​សាស្ត្រ នៃ​ដែន​សមត្ថកិច្ច អង្គភាព​រៀងៗ​ខ្លួន​។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ បាន​ថ្លែងថា ក្នុងស្ថានភាព​ប្រទេស​កម្ពុជា និង​ពិភពលោក​កំពុង​ទទួលរង​នូវ​ការគំរាមកំហែង​ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ តែ​ឈ្មួញ ទុច្ចរិត​ជួញដូរ​ចែកចាយ​គ្រឿងញៀន ខុសច្បាប់​នៅតែ​បន្តសកម្មភាព​របស់ខ្លួន​មិន​ឈប់ឈរ តាម​គ្រប់​រូបភាព ដែល​ធ្វើឱ្យ​កម្ពុជា​បន្ត​រងគ្រោះ ទោះបី​កម្ពុជា​មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​ក៏ដោយ​។

​ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ឱ្យ​បន្ត​ខិតខំ​រួមគ្នា​អនុវត្ត​ឱ្យបាន​ដាច់ខាត​នៅ​វិធានការ​ទាំង​៥ ដើម្បី​សម្រេច​ទិសដៅ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សម្រាប់​ឆមាស​ទី​២ ដោះស្រាយ​រាល់​បញ្ហា​គ្រឿងញៀន​បន្ត​រក្សាសុខ​សន្តិភាព សណ្តាប់ធ្នាប់​សង្គម ភាពសុខដុមរមនា​ជូន​ប្រជាពលរដ្ឋ​ផ្តល់​ទំនុកចិត្ត ដល់​ប្រជាពលរដ្ឋ ហើយ​អ្នកញៀន​គ្រឿងញៀន ត្រូវតែ​ជំរុញ​ឱ្យទៅ​ទទួលបាន​ការព្យាបាល ផ្តាច់​ភាព​ញៀន ពិសេស​សហការ​ជាមួយ​រាជធានី​-​ខេត្ត ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​បន្ត​បង្ការ​បង្ក្រាប ឱ្យបាន​ហ្មត់ចត់​នូវ​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ផ្សព្វផ្សាយ​អប់រំ ដល់​គ្រប់​គោលដៅ​ប្រឈម កម្មករ សិស្ស​បោះបង់​ការសិក្សា ពិសេស​ធ្វើតេស្ត​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ និង​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ “​ថ្ងៃនេះ ថ្ងៃស្អែក ចៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩ ហើយ​ថ្ងៃនេះ ថ្ងៃស្អែក គ្មាន​បញ្ហា​គ្រឿងញៀន​ក្នុង​សាលារៀន និង​សហគមន៍​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×