Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដែនជម្រកសត្វព្រៃ​កែវ​សីមា ជា​តំបន់ការពារធម្មជាតិ​មាន​សារសំខាន់​កម្រិត​អន្តរជាតិ ក្នុងការ​អភិរក្ស​សត្វ​ព្រៃ​និង​ជីវចម្រុះ​កម្រ​ជាច្រើន​

spot_img

​មណ្ឌលគិរី ៖ «​ដែនជម្រកសត្វព្រៃ​កែវ​សីមា​មិន​ត្រឹមតែ​ជា​ដែនជម្រកសត្វព្រៃ ដែលមាន​ព្រៃស្រោង​និង​អាច​លក់​ឥណទាន​កាបូន​នោះទេ តែ​ជា​គឺជា​តំបន់ការពារធម្មជាតិ​មាន​សារសំខាន់​កម្រិត​អន្តរជាតិ​ក្នុងការ​អភិរក្ស​សត្វព្រៃ​និង​ជីវៈចម្រុះ​ជាច្រើន​ទៀត​»​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ នេះ​អំឡុងពេល​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន​និង​ក្រុម​អ្នកសារព័ត៌មាន​ជិត ២០ ស្ថាប័ន​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់ ពី​ការអនុវត្ត​គម្រោង​រេ​ដ​បូក​លក់​ឥណទាន កាបូន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​។

​ក្រសួងបរិស្ថាន​បាន​ជំ​រុញឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមសហការ​គ្នា ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​ដែលមាន នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​ថ្លែងថា ជាមួយ​ប្រភេទ​សត្វ រុក្ខជាតិ​និង​បុ​ច​ផសិត (fungi species) ចំនួន ៩៥៩ ប្រភេទ​ដែលជា​របក​គំ​ឃើញ​នៃ​ការសិក្សា​ស្រាវជ្រាវ​និង​បាន​កត់ត្រា​ដោយ​ក្រុម​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) និង​មន្ត្រី​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នាពេល​ថ្មីៗ​នេះ បានធ្វើឱ្យ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្លាយជា​តំបន់ការពារធម្មជាតិ​មួយ​ដែលមាន​ធនធាន​ជីវចម្រុះ​សម្បូណ៌​បែប​ជាង គេ​ក្នុងចំណោម​តំបន់ការពារធម្មជាតិ​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា​។ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ​មានប្រសាសន៍ថា ដែនជម្រកសត្វព្រៃ​កែវ​សីមា​មាន​សារសំខាន់​កម្រិត​អន្តរជាតិ​ក្នុងការ​អភិរក្ស​សត្វ​ដំរី​អាស៊ី សត្វ​ពានរ រួមមាន​ទោច​ថ្ពាល់​លឿង ស្វា​កន្ទុយ​ស ប្រភេទ​មាំ​សា​សី និង​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ដែល​ប្រភេទ​សត្វ​និង​រុក្ខជាតិ ៧៥ ប្រភេទ​ជា​ប្រភេទ​រង​ការគំរាមកំហែង​ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។

​នៅ​អំឡុង​ទស្សនកិច្ច​នៅក្នុង​សហគមន៍​អណ្តូង​ក្រ​ឡឺ​ង​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែលជា​តំបន់​ជម្រក​សត្វ​ស្វា​កន្ទុយ​ស​និង​ទោច​ថ្ពាល់​លឿង ប្រតិភូ​ក្រសួងបរិស្ថាន និង​អ្នកសារព័ត៌មាន​បានឃើញ​វត្តមាន​សត្វ​ស្វា​កន្ទុយ​ស​ជាច្រើន នៅក្នុង​តំបន់​ព្រៃស្រោង​។ ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញ​ពី​មោទនភាព​ដែល​កម្ពុជា​សម្បូណ៌​ដោយ​ជីវចម្រុះ​គ្រប់​ប្រភេទ ដែល​ក្នុងនោះ​ប្រភេទ​សត្វ​កម្រ​មួយចំនួន​ដែល​បាន និង​កំពុង​ជិត​ផុត​ពូជ និង​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​បំផុត​របស់​ពិភពលោក​ត្រូវបាន​រកឃើញថា​មាន​វត្តមាន នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​ប្រទេស​កម្ពុជា​។

​ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា យោងតាម​របាយ ការណ៍​សិក្សា​ស្រាវជ្រាវ​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា ស្ថិតិ​សត្វ​ស្វា​កន្ទុយ​ស​ដែលមាន វត្តមាន​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​ជាង ២០០០០ ក្បាល​ហើយ​ភាគច្រើន​មាន​វត្តមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​សត្វ​ទោច​ថ្ពាល់​លឿង​មាន​ចំនួន​ប្រមាណ ១២០០​ក្បាល​។​
«​សត្វព្រៃ​ទាំងនេះ​គឺជា​សម្បត្តិ​ធម្មជាតិ​ដែល​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រទេស​កម្ពុជា​និង​មានតម្លៃ​បំផុត​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​របស់​ពិភពលោក​»​។ នេះ​គឺជា​ការគូសបញ្ជាក់​បន្ថែម​របស់​រដ្ឋលេខា ធិ​ការ​ក្រសួងបរិស្ថាន​ដោយបាន​ជំរុញ​ឱ្យកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួមមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស អង្គការ​ដៃគូ​និង អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​ថែរក្សា​និង​ការពារ​អភិរក្ស​សត្វព្រៃ​កម្រ​ទាំងអស់នេះ​ឱ្យបាន ជាពិសេស​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ និង​បង្ក្រាប​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ ដោយ​ខុសច្បាប់​ដែល​សកម្មភាព​ទាំងនេះ​បាន​បំផ្លិចបំផ្លាញ​ជម្រក​ដ៏​សុខសាន្ត​របស់​សត្វព្រៃ និង​ជីវចម្រុះ ផ្សេងទៀត​។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​បន្តថា​៖ «​ការការពារ​បាន​ព្រៃឈើ មិន​ត្រឹម​ការពារ​បាន​ប្រព័ន្ធ​អេ កូ​ឡូ​ស៊ី​ទេ តែ​យើង​អាច​លក់​ឥណទាន​កាបូន ដើម្បី​បាន​ថវិកា​មក​ពង្រឹង​ការងារ​អភិរក្ស​និង​អភិរក្ស​សហគមន៍​មូលដ្ឋាន ហើយ​ការថែរក្សា​បាន​នូវ​សត្វព្រៃ​គ្រប់​ប្រភេទ​នឹង​ផ្តល់​ចំណូល​តាមរយៈ​ទេសចរណ៍ធម្មជាតិ​។

​ជាមួយគ្នានេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​អរគុណ ដល់​អង្គការ​ដៃគូ​ដែល​បាន​ចូលរួម​សហការ និង​ផ្តល់​បច្ចេកទេស​ក្នុងការ​ពង្រឹង​កិច្ចការ​អភិរក្ស​នេះ​ឱ្យបាន ជោគជ័យ​។ បច្ចុប្បន្ននេះ តំបន់​ជម្រក​សត្វ​ស្វា​កន្ទុយ​ស​និង​ទោច​ថ្ពាល់​លឿង​ក្នុង​សហគមន៍​អណ្តូង​ក្រឡឹង ក្នុងភូមិ​សាស្ត្រ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាននិងកំពុង​ទាក់ទាញ​ភ្ញៀវទេសចរ ជា​ទេសចរ​បរទេស​ឱ្យមក​ទស្សនា​កម្សាន្ត​។ តាម​ការ​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា កាលពី​ឆ្នាំ​២០១៩ កន្លងទៅ Jahoo Gibbon Camps ដែលជា​គម្រោង​សហគមន៍​អេកូ​ទេសចរណ៍ បានទទួល​ភ្ញៀវទេសច​រ​ចំនួន​ប្រមាណ ៤៥០​នាក់ និង​បានទទួល​ចំណូល​ប្រមាណ ១៧០០០​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ដល់​សហគមន៍​៕​ដោយ​៖​កូ​ឡាប​


spot_img
×