Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃអង្គារ ទី៦ ខែ​តុលា ឆ្នាំ ២០២០​

spot_img

ឆ្នាំជូត​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ងាយ​កើត​នូវ​បញ្ហា​ភ្លាំងភ្លាត់​ណាស់​គប្បី​ចេះ​មើលមុខ​ក្រោយ​ឱ្យបាន​ល្អ​ទើប​ប្រសើរ​។

ជំនួញ ៖ ​​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ដាក់ខ្លួន​នាំ​បាត់បង់​ចំណូល​ឥតអំពើ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ពី​ការ​វាចា​សម្តី​ទៅរក​គ្នា​បន្តិច​ព្រោះ​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ណាស់​៕

​ឆ្នាំឆ្លូវ​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ​ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ឆ្លើយតប​នូវ​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ថែមទៀត​។

ជំនួញ ៖ ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​គ្រាន់​ត្រជាក់ចិត្ត​។​

ស្នេហា ៖ ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​និង​កំពុង​លូតលាស់​ទៅមុខ​គួរ​ជាទី​កក់ក្តៅ​៕

ឆ្នាំខាល

​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ប្រឈម​បញ្ហា​នឿយហត់ ប៉ុន្តែ​ការសប្បាយ​ចិត្ត​នោះ​ក៏មាន​ច្រើន​ផងដែរ​។

ជំនួញ ៖ ​​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់​ហើយ​ត្រូវ​ទូរ​ទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​តែម្តង​។​

ស្នេហា ៖កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​​វិវាទ​៕

​ឆ្នាំថោះ​

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ពិសេស​ងាយ​កើត​នូវ​បញ្ហា​ច្រើន​ផង​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​មិនសូវ​ជឿន​លឿ​ទៅមុខ​ទេ​ពិសេស​ងាយ​មាន​បញ្ហា​ចោមរោម​ថែមទៀត​។​ការបំពេញ​ការងារ​ជួប​បញ្ហាលំបាក​និង​ពិសេស​មានរឿង​រាវ​ច្រើន​ត្រូវ​ឆ្លងកាត់​។​

ជំនួញ ៖ ​​បើ​មាន​ក្រុមមនុស្ស​ប្លែក​មុខ​យក​របស់​មក​ល​ក់​ក្នុង​តម្លៃថោក​បែបណាក៏ដោយ​គប្បី​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​របស់​ចោរ​ត្រូវ​ជាប់​ការ​កុន​ខ្លួន​ដោយ​ប្រការ​ណាមួយ​។

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ទាំង​ផ្អែមល្ហែម​និង​ជូរចត់​កំពុង​នៅ​លា​​យ​ឡំ​គ្នា​៕

​ឆ្នាំរោង​

​​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​មាន​ភាព​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​ចាប់កំហុស​ច្រើន​។​ក្រៅពីនេះ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​សម្តី​ថ្លាថ្លែង​ទៅកាន់​ក្រុមមនុស្ស​ផងទាំងពួង​ព្រោះ​ពុំ​ផ្តល់​ផល​ល្អ​ទេ​មានតែ​ការ​ហុច​ផល​អាក្រក់​ច្រើនជាង​។

ជំនួញ ៖ ការរក​ផល​ចំណូល​ទោះ​ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏​អាច​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

ឆ្នាំម្សាញ់​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ការបំពេញ​ការងារ​ឃើញថា​មានការ​ជឿនលឿន​តិចតួច​ហើយ​បើ​ខូចខាត​នោះ​ច្រើន​ធ្ងន់ធ្ងរ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

ជំនួញ ៖ ​ក្នុងថ្ងៃនេះ​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ហុច​ផ្លែផ្កា​មកវិញ​ខ្លះៗ​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ការធ្វើដំណើរ​ទៅ​ទិស​ខាង​ពាយ័ព្យ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កហេតុ​ឬ​តាម​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជ​​ម្ល៉ោះ​វិវាទ​ឥតឈប់ឈរ​ប៉ុណ្ណោះ​៕

ឆ្នាំមមី​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នា​ថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​អាច​សម្រុក​ពេញទី​បាប​ហើយពី​ព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។

ជំនួញ ៖ ​មានការ​ចម្រើន​លូតលាស់​ប្រពៃ​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ឬ​ទិញ​ទីកន្លែង​លក់ដូរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រៀបបាន​ទៅនឹង​ទឹកឃ្មុំ​៕

ឆ្នាំមមែ​

​​​​​រាសី​ស្រុតចុះ​។​

​ការងារ​ ៖ ​នៅថ្ងៃនេះ​លោកអ្នក​មាន​កិច្ចការងារ​អ្វី​គប្បី​ពិភាក្សា​ជាមួយ​អ្នកដទៃ​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​ចូលមក​ក្បែរ​ខ្លួន​កើត​។

ជំនួញ ៖ ​​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំវក​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​បន្តិច​ពិតមែន ប៉ុន្តែ​រាល់​កិច្ចការងារ​បើ​មានការ​ប៉ះទង្គិច​នោះ​ត្រឹម​បន្តិចបន្តួច​ប៉ុណ្ណោះ​ទេ​។​

​ជំនួញ ៖ ​​​​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​ប្រយ័ត្នប្រយែង​។​

ស្នេហា ៖ ​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​៕

​ឆ្នាំរកា​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​ថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ផល​លំបាក​និង​ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ​លោកអ្នក​អត់ធ្មត់​តស៊ូ​រើ​មានៈ​នោះ​ក៏​តែង​ទទួលជោគជ័យ​ដែរ​។

​ជំនួញ ៖ ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ភាពប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំច​

​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វីមួយ​តែង​ជឿនលឿន​ទៅមុខ​ហើយ​ពិសេស​ទទួលផល​ល្អ​នាពេល​ក្រោយ​ថែមទៀត​។ ក្រៅពីនេះ​បើ​លោកអ្នក​ខ្លះ​ជួប​បញ្ហា​រឿង​រាវ​ដោះស្រាយ​មិន​ចេញពី​បញ្ហា​អ្វីមួយ​កាលពីមុន​មក ពេលនេះ​អាចមាន​វិធី​សម្រាប់​ការរក​ច្រកចេញ​ទៀតផង​។​

ជំនួញ ៖ ​​មានការ​ខ្សត់ខ្សោយ​ចំណូល​ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​

ស្នេហា ៖ ​គូស្នេហ៍កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​ឈានដល់​ផ្លូវបំបែក​ណាមួយ​ព្រោះតែ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំកុរ​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​មាន​ដំណឹង​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។

ជំនួញ ៖ ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាពស្រស់​ស្រាយ​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។

ស្នេហា ៖ ​​ប្រុស​ស្រី​មាន​ភាព​ភ្លឺ​ថ្លា​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

spot_img
×