Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កំពង់ចាម ដោះស្រាយ​ទំនាស់​របស់​អាជីវករ​ផ្សារ​ព្រែក​ដំបូក

spot_img

​កំពង់ចាម​៖​នៅ​រសៀល​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ដោះស្រាយ​ទំនាស់​របស់​អាជីវករ​ផ្សារ​ព្រែក​ដំបូក ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី​សមាជិក​គណៈកម្មការ​ចម្រុះ​ខេត្ត ចុះ​ដោះស្រាយ​ទំនាស់​របស់​អាជីវករ​ផ្សារ​ព្រែក​ដំបូក អាជ្ញាធរ​ស្រុក ឃុំ រួមជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ច្រើន​ទៀត​។​

​តាម​របាយការណ៍​រប​ស់​ឯកឧត្តម ហេង វណ្ណ​នី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខេត្ត ដើម្បី​ចុះ​ដោះស្រាយ​ទំនាស់​នៅ​ផ្សារ​ព្រែក​ដំបូក​នេះ បាន​បញ្ចា​ក់ថា​៖ គណៈកម្មការ​ចម្រុះ​បាន​ចុះ​ដោះស្រាយ​មាន​ចំនួន ១៣​លើក ដែលមាន​អាជីវករ​សរុប​ចំនួន ១១៤​នាក់ មាន​តូប​/​គ្រែ​ចំនួន ១៣៨​តូប ក្នុងនោះ​មាន​តូប​ចំនួន​៩៣ និង គ្រែ​ចំនួន​៤៥​។ អាជីវករ ចំនួន ២៦​នាក់ ដែលមាន​តូប​ចំនួន​២៥ ដែល​ឯកឧត្តម អភិបាលខេត្ត បានសម្រេច​ដកហូត​ប្រគល់ជូន​គណៈ​អាជីវករ​ផ្សារ​ដើម្បី​គ្រប់គ្រង មានតែ​អាជីវក​ចំនួន​៩​នាក់ មាន​៩​តូប ដែល​មិន​ព្រម​ប្រគល់ជូន​តាម​ការដកហូត​។ អាជីវក ចំនួន​៣៧​នាក់ មាន​តូប​/​គ្រែ​ចំនួន ៤៧ ព្រម​ទទួលយក​ដោយ​មិនមាន​ការរុះរើ , អាជីវករ ចំនួន ៤៧​នាក់ មាន​តូប​/​គ្រែ ចំនួន ៥៧ មិន​ព្រម​ទទួលយក ទាមទារ​ឲ្យ​មានការ​រុះរើ និង អាជីវករ ចំនួន ៥​នាក់ មាន​តូប​/​គ្រែ​ចំនួន ៩ បាន​អនុបវាទ​។ ក្រុមការងារ​នៃ​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត បានលើកឡើង​នូវ​សំណូមពរ និង បញ្ហា​ប្រឈម ចំនួន​១៤ ចំណុច ដើម្បី​ស្នើសុំ​គោលការណ៍​សម្រេច​ដោះស្រាយ ពី​ឯកឧត្តម​អភិបាលខេត្ត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បានសម្រេច និង​ឯកភាព ទៅលើ​ការស្នើសុំ​គោលការណ៍ ម្រ​ប​សម្រួល​របស់​គណៈកម្មកា​រ​ចម្រុះ​ថ្នាក់​ខេត្ត ដោយ​ធ្វើការ​បែងចែក​នូវ​ចំណែក​តូប​មួយចំនួន​ដែល​ត្រូវ​ដកហូត ដើម្បី​បែងចែក​ពង្រីក​ទទឹង​តូប​/​គ្រែ ដោយ​រក្សា​នូវ​ប្លង់ ទីតាំង​តូប​/​គ្រែ និង ផ្លូវ​ដើរ​ដដែល និង មិន​អនុញ្ញាត​ពង្រីក​បន្ថែម ក្រៅ​អំពី​ការពិនិត្យ​ដិះ​ស្រាយ និង បាន​ឯកភាព​របស់​គណៈកម្មកា​រ​ចម្រុះ​ខេត្ត​។ ចំពោះ​ម្ចាស់​តូប ចំនួន​៧​តូប ក្នុងចំណោម​តូប​ទាំង​២៥​ដែល​ត្រូវបាន​ដកហូត​កន្លងមក បានមក​ប្តឹង​ទាមទារ​តូប នៅ​រដ្ឋបាលខេត្ត គឺ​ឯកឧត្តម​អភិបាលខេត្ត បាន​ប្រគល់ជូន​អាជ្ញាធរ​ស្រុក ឲ្យ​បន្ត​ដោះស្រាយ​ជាមួយ​ម្ចាស់​តូប​ទាំងនោះ​ឲ្យ​បាន​រួចរាល់ ដោយ​ចាត់ទុកជា​តូប​ដែល​ខេត្ត​បាន​ដកហូត​។
​ឯកឧត្តម អភិបាលខេត្ត បានធ្វើ​ការណែនាំ​ដល់​គណៈកម្មការ​ចម្រុះ​ខេត្ត បន្ត​ដោះស្រាយ​នូវ​បញ្ហា​សេសសល់ ក្នុង​ជំហាន​ទី​២​បន្តទៀត ឲ្យ​បាន​ចប់​ឲ្យ​បាន​ឆាប់​។​

​គួរ​បញ្ជាក់ថា កាល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ស្រី​សន្ធរ បាន​អញ្ជើញ​ដឹកនាំ​វេទិកាសាធារណៈ​ជាមួយ​អាជីវករ​ផ្សារ​ព្រែក​ដំបូក ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ដោយ​ក្នុងនោះ ឯកឧត្តម សម្រេច​ដកហូត​តូប​ចំនួន​២៥ ដែល​នៅសល់​ប្រគល់​ឲ្យ​ប្រធាន​គណៈកម្មការ​ផ្សារ​គ្រប់គ្រង និង​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ខេត្ត ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ហេង វណ្ណ​នី អភិបាលរង​ខេត្ត ដើម្បី​ចុះ​សម្របសម្រួល​និង​ដោះស្រាយ​វិវាទ​៕ ដោយ​៖​កូ​ឡាប​

spot_img
×