Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្នងការ បំពាក់អាវុធ​វែង​ស៊េរី​ទំនើប ដល់​កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​

spot_img

​បន្ទាយមានជ័យ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាល​អន្តរាគមន៍ ត្រូវ​គ្រប់គ្រង​និង​ថែរក្សា​អាវុធ​ឲ្យ​បាន​គង់វង្ស​មិនត្រូវ​បាត់បង់ ក្នុងនោះ​ក៏​មិនត្រូវ​យកចេញ​ដោយ​គ្មាន​បទបញ្ជា​នោះដែរ ការ​ថ្លែង​នេះ ក្នុងខណៈ​ពេលដែល​លោកស្នងការ​បាន​បំពាក់អាវុធ ដល់​កងកម្លាំង​នគរបាល​អន្តរាគមន៍​ចំនួន​២០​នាក់ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ ដែលមាន​ការចូលរួម​ពី លោក លោកស្រី​ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ អនុ​សេនីយ៍ ជា​ស្នងការរង នាយ នាយរង​ការិយាល័យ នាយ នាយផ្នែក សរុប​ចំនួន​២៦២​នាក់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បញ្ជាក់ថា ៖ អាវុធ​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានប្រគល់​ជូន ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​បំពាក់​ដល់​កងកម្លាំង​នគរបាល​អន្តរាគមន៍ សំដៅ​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ការពារ​ឥស្សរជន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ។​

​នាឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត ក៏បាន​ជម្រុញ​ដល់​ថ្នាក់ដឹកនាំ​ការិយាល័យ​ជំនាញ​ចំណុះ​ស្នងការដ្ឋាន ត្រូវ​ណែនាំ​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ ត្រូវ​ចូលរួម​សន្សំសំចៃ​ក្នុងការ​ប្រើប្រាស់​ថាមពល​អគ្គិសនី នៅពេល​ចេញទៅ​ផ្ទះ គឺ​ត្រូវ​បិទ​ភ្លើង​និង​ម៉ាស៊ីនត្រជាក់​ជៀសវាង​ការប្រើប្រាស់​ខ្ជះខ្ជាយ​ដោយ​មិនបាន​បិទ ពេល​ចេញពី​កន្លែងធ្វើការ ក្នុងនោះ​ក៏ត្រូវ​តែមាន​ការប្រើប្រាស់​ដោយ​សន្សំសំចៃ​ទឹក​ផងដែរ កុំ​បើក​ឲ្យ​ហៀរ​ចោល ដែល​នាំ​ឲ្យ​មានការ​ខាតបង់​នូវ​ថវិកា​។​

​ទាក់ទង​នឹង​បរិស្ថាន​និង​សុខភាព​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ក៏បាន​ជម្រុញ​ឲ្យ​គ្រប់កា​រិ​យា ល័យ​ទាំងអស់ ត្រូវតែ​ធ្វើការ​អនាម័យ​សម្អាត​ឲ្យ​បាន​ស្អាត​ជានិច្ច ដើម្បី​ឲ្យ​កន្លែងធ្វើការ​មាន​សោភ័ណភាព ពិសេស​គឺ​នាំគ្នា​បំផ្លាញ​ជម្រក​មូស​ខ្លា ចំពោះ​ឧ​បករ​ដែល​អាច​ដក់​ទឹក​នៅ​រាយប៉ាយ ក្នុង​បរិវេណ​ស្នងការដ្ឋាន​ត្រូវ​ប្រមូល​ទុកដាក់​និង​ដុតចោល ព្រោះ​បច្ចុប្បន្ន​ទន្ទឹមនឹង​កើតមាន​ជំងឺ​កូ​វីដ​-១៩ នោះ ក៏​កើតមាន នូវ​ជំងឺគ្រុនឈាម គ្រុន​ឈិ​ក​ផងដែរ ដែល​កន្លងមក​ថ្មីៗ​នេះ​ខេត្តបន្ទាយមានជ័យ​យើង​បាន​ផ្ទុះឡើង​នូវ​ជំងឺ​គ្រុន​ឈិ​ក ដូច្នេះ​ដើម្បី​សុខភាព​រឹងមាំ​ជៀសវាង​ជំងឺ​តម្កាត់​ផ្សេងៗ គឺ​ត្រូវ​ផ្តើមចេញពី​យើងទាំងអស់គ្នា ត្រូវមាន​អនាម័យ​ខ្ពស់​បន្ទាប់មក​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ក៏បាន​ប្រគល់​កុំព្យូទ័រ​ដល់​ការិយាល័យ​រដ្ឋបាល​សរុប ការិយាល័យ​សរុប​និង​វិភាគ និង​ការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន ដើម្បី​ធ្វើ​ជំនាញ​៕​ដោយ​៖​កូ​ឡាប​

   

spot_img
×