Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង​នឹងធ្វើ​ឲ្យ​សើច​ច្រើនជាង​យំ​! សុខៗ ភិន សុ​ដា​លី​ស ស្រាប់តែ​បង្ហោះ​សារ​ដ៏​ចាក់​ដោត គ្មាន​នរណា​មក​សន្យា​ជាមួយ​យើង​ទេ ថា​១០​ឆ្នាំ​ទៀត​នឹង​…

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​ជាច្រើន​ប្រាកដ​ណាស់​ជា​បាន​ស្គា​ល់ហើយ តារា​សម្តែង​ស្រី​វ័យក្មេង​មាន​រូបឆោម​ដ៏​ស្រស់​សោភា និង​ជា​មេម៉ាយ​កូន​១​ខ្ចី​ញ៉ិញ ឬ​អាច​និយាយបានថា ក្រមុំ​សុំ​ខ្មាស អ្នកនាង ភិន សុ​ដា​លី​ស នៅតែ​ទទួល​ការចាប់អារម្មណ៍​តាម​ជានិច្ច​ពី​ខ្សែជីវិត​ឯកជន​របស់​អុ្ន​កនាង ខណៈដែល​ពេលនេះ មាន​រូបរាង​ដ៏​ទ្រ​លក់​ទ្រលន់​គួរ​ឲ្យ​ចង់​ថ្នាក់ថ្នម​តែម្តង​។​

​អ្នកនាង ភិន សុ​ដា​លី​ស ពេលនេះ​ហាក់​នៅ​មិនទាន់​រកឃើញ​ដៃគូ​ជីវិត​បុរស​ណា​ម្នាក់​ឲ្យ​ពិតប្រាកដ មក​ថ្នាក់ថ្នម​ឲ្យ​កក់ក្តៅ​នៅឡើយ​នោះទេ ខណៈដែល​ត្រូវបាន​គេ​ដឹងថា​បាន​កំពុង​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ ជាមួយ​កូនស្រី​ដ៏​ស្រស់ស្អាត​ម្នាក់ ដែលមាន​រូបរាង​ធំ​ចង់​ពាក់កណ្តាល​អ្នកនាង​ទៅហើយ​។​

​យ៉ាងណាមិញ ថ្មីៗ​នេះ មេម៉ាយ​កូន​១​សាច់​សខ្ចី​ដ៏​ទ្រលុកទ្រលន់​រូបនេះ ស្រាប់តែ​បានធ្វើ​ឲ្យ​មហាជន និង​ហ្វេ​នៗ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈដែល​សុខៗ អ្នកនាង​បាន​បង្ហោះ​សារ​យ៉ាង​ចាក់​ដោត ហាក់​រំលឹក​ពី​ភាពឈឺចាប់ ព្រោះតែ​ការសន្យា​ពុំ​ក្លាយជា​ការពិត​ពី​អតីត​ស្វាមី​ក្រៅ​ខាន់ស្លា លោក ប៉ែន ចំ​រ៉ុង ដែល​គេ​ចាំ​មិន​ភ្លេច​នៅក្នុង​បទសម្ភាសន៍​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ដោយ​លោក​ចាប់ដៃ ភិន សុ​ដា​លី​ស សន្យាថា «​បង​នឹងធ្វើ​ឲ្យ​សើច​ច្រើនជាង​យំ​» ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ទស្សនិកជន​រំភើបចិត្ត​ជំនួស​អ្នក​ទាំងពីរ​យ៉ាងខ្លាំង​។ ប៉ុន្តែ ទោះយ៉ាងណា អ្វីៗ​គ្រាន់តែ​ជាការ​សន្យា​ប៉ុណ្ណោះ ព្រោះថា​ធាតុពិត​មិនបាន​ប៉ុន្មាន​ផង អ្នក​ទាំងពីរ​ក៏​លេចឮ​រឿងប្រេះឆា​គ្នា​រហូត​បែកបាក់​គ្នា ដែល​រហូត​មកទល់ពេលនេះ លោក ប៉ែន ចំ​រ៉ុង បាន​រៀបការ​ទទួល​បានកូន​ស្រី​ម្នាក់​រួចហើយ​។​

​សារ​ដ៏​ចាក់​ដោត​របស់ ភិន សុ​ដា​លី​ស បានលើកឡើង​ដែលមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​គ្មាន​នរណា​មក​សន្យា​ជាមួយ​យើង​ទេ ថា​នៅ​ដប់ឆ្នាំ ឬ​២០​ឆ្នាំ​ទៀត ជីវិត​យើង​នឹង​បាន​ស្រណុក​សុខ​ស្រួល គឺមាន​តែ​យើង​នេះឯង ដែល​សន្យា​ជាមួយ​ខ្លួនឯង​ថា​ទោះជា​មានរឿង​លំបាក​ច្រើន​ប៉ុណា​ក៏ដោយ ក៏​ខ្ញុំ​ត្រូវ​អត់ធ្មត់ ហើយ​ប្រឹងប្រែង​តស៊ូ​។ លើ​លោក​នេះ មនុស្ស​ស្ទើរតែ​ទាំងអស់​ខំប្រឹង​ដើម្បី​ស្វែងរក​ភាពស្រណុកសុខស្រួល ប៉ុន្តែ​ភាពស្រណុកសុខស្រួល​នៅក្នុង​ជីវិត​អត់​មាន​ទេ ព្រោះ​ការ​មានជីវិត​គឺជា​ទុក្ខ​ហ្នឹងឯង​»៕ ដោយ​៖ លឹម ហុង​

spot_img
×