Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បិច​បោក​ថ្មី​នៅតាម​ហាង​ផឹកស៊ី​របស់​ជនខិលខូច ម្ចាស់​ហាង​ផ្សេងៗ​គួរ​ចាប់អារម្មណ៍​

spot_img

​តាកែវ ​៖ ​បុរស​ម្នាក់​ប្រើ​ស្តាយ​បោក​ថ្មី​នៅតាម​បណ្តារ​ហាង​ផឹកស៊ី​មួយចំនួន​ក្នុងស្រុក​ត្រាំកក់ត្រូវបាន​ម្ចាស់​ហាង​មួយកន្លែង មាន​ឈ្មោះថា Chantha Han បង្ហោះ​រូបភាព និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​បុក នៅមុននេះ​បន្តិច ក្នុង​ថ្ងៃទី ៦ ខែតុលា ឆ្នាំ​២០២០ ។​

​សូមបញ្ជាក់​ផងដែរ​ថា នេះ​ជា​ល្បិច​បោក​ថ្មី​មួយ​ទៀតហើយ សម្រាប់​ហាង​ផឹកស៊ី​មួយចំនួន គួរ​ប្រុងប្រយ័ត្ន ព្រោះ​អាច​និង​ខាតបង់​ថវិកា​របស់ខ្លួន ដោយសារ​យុវជន​ម្នាកនេះ ដែល​មើល​ទៅលើ​ការបង្ហាញ​របស់​អ្នក​បង្ហោះ បាន​បង្ហាញថា ជន​ឆបោក​ខាងលើ គឺមាន​ឈ្មោះ​ក្នុង​ហ្វេ​ស​បុក ជា​សុ​ផា ណា​លិ ។​

​ចំពោះ​ការរៀបរាប់​ពី​ល្បិច​បោក​ថ្មី​នៅតាម​ហាង​ផឹកស៊ី​នេះដែរ គឺមាន​ក្លឹមសារ​នៅក្នុង​អា​ខោ​ន​ហ្វេ​ស​បុក​ដែល​បាន​បង្ហោះ​ខាងលើ ដោយនិយាយ​រៀបរាប់ថា ៖

​ជន​បោកប្រាស់ ​តាម​បណ្តា​ហាង​ទាំងអស់​នៅ​ផ្សារ​អង្គតាសោម សូម​ប្រុងប្រយ័ត្ន​នឹង​បុគ្គល​ម្នាក់នេះ​។

​កាល​ថ្ងៃទី​៤ ​ខែតុលា ឆ្មាំ​២០២០ បុគ្គល​ម្នាក់នេះ​បាន​ចូល​ហាង​របស់ខ្ញុំ ធ្វើជា​ចិត្តល្អ ប៉ាវ​ភ្ញៀវ​ដែល​អង្គុយ​តុ​ផ្សេង ប៉ាវ ម្ហូប​ស្រា​ថា ​ខ្លួន​ជា​អ្នកចេញ រួច​ធ្វើជា​ទៅ​និយាយ​ទូរ​ស័​ព្វ ហៅ​កង់​បី​អោយ​យក​ស្រា ABC 2​កេះ​យកទៅ​ជូន អធិកា​ដ្ឋា​ន​ស្រុក​ត្រាំកក់ នឹង​សល់​ស្រា ABC ១​កេះ​ទៀត វា​ថា​ទុក​ផឹក​ជាមួយ​មេ​មេ​ដែល​មក​នឹង​ប៉ាវ​ភ្ញៀវ​ដែល​អង្គុយ​ក្បែរ បន្ទាប់មក​បុគ្គល​ម្នាក់នេះ​ថា​មាន​មេ​មេប៉ូលីស​៤​នាក់មក​ហាង អោយ​រង់ចាំ​សិន​ ។ ​បន្ទាប់មក​បុគ្គល​ម្នាក់នេះ​អោយ​ខ្ញុំ​គិតលុយ​មុន​សិន បន្ទាប់មក​ធ្វើជា​និយាយ​ទូរ​ស័​ព្វ​ថា​ចេញ​ទៅយក​មេ​មេ នឹង​អោយ​លុយ​រយៈពេល​ជាង ១០​នាទី​ បុគ្គល​ម្នាក់នេះ រត់​បាត់ស្រមោល​។​

លុះដល់​ថ្ងៃទី​៥​ខ្ញុំ​បាន​សើ​ប​សួរ​លោកពូ​កង់​បី​ដែល​បានដឹង​ស្រា គាត់​ប្រាប់ថា ស្រា​ដែល​យកទៅ​គឺ​យកទៅលក់​ខាងលិច​ផ្លូវបំបែក​ជា​បួន ​ខ្ញុំ​បាន​ព្យាយាម​ទាក់ទង​ទៅ​បុគ្គល​ម្នាក់នេះ​តែ ពេលដែល​ខ​ល​ចូលគឺ​ចុច​បិទ​រហូត ។​

​បើសិនជា​បងប្អូន​ណា​បានឃើញ​បុគ្គល​នេះ​សូម​ទំនាក់ទំនង​មក​លេខ 086374773 010565419
​សូម​អរគុណ សូមជួយស៊ែ​ម្នា​ក់មួយ​ផង​បងប្អូន​៕​ ដោយ​៖​តាកែវ​

spot_img
×