Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត ជំរុញ​ឲ្យ​មានការ​បន្ត​ទទួល​នូវ​ផ្ការំដួល​៣​ទង ពី​រាជរដ្ឋាភិបាល ក្នុង​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ទីក្រុង​ស្អាត​ទូទាំងប្រទេស​

spot_img

​បាត់ដំបង​៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ជំរុញ និង​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ត្រូវ​ធ្វើការ​បំផុសស្មារតី​ការ​ទុកដាក់​សំរាម ឲ្យ​បាន​ត្រឹមត្រូវ​ថែមទៀត និង​សម្អាត​អនាម័យ​ជាប្រចាំ ដើម្បី​ឲ្យ​ក្រុង​បាត់ដំបង​បន្ត​ទទួល​ផ្ការំដួល​៣​ទង និង​បន្ត​តំណែង​ទីក្រុង​ស្អាត​ក្នុង​តំបន់​អាស៊ាន ខណៈ​បញ្ហា​សំរាម​នៅតែ​ជា​កង្វល់​មួយ​របស់​អាជ្ញាធរខេត្ត ដែល​វា​បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​បរិ​ស្ថាន​ជុំវិញ ។​

​ការលើកឡើង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ចូលរួម​ទិវា​ពិភពលោក​ស្អាត​លើក​ទី​៣ នៅ​ថ្ងៃទី​៥​ខែសីហា ឆ្នាំ​២០២០។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​អ្នក​នៅក្នុង​ក្រុង​បាត់ដំបង ត្រូវ​វេច​ខ្ចប់​និង​ទុកដាក់​សំរាម​ឲ្យ​បានល្អ មិនត្រូវ​បោះ​សំរាម​ចោល​ផ្ដេសផ្ដាស់ ពាសវាល​ពាសកាល​តាម​ទីសាធារណៈ ហើយ​ចំពោះ​ក្រុមហ៊ុន​ក៏ត្រូវ​ប្រមូល​ឲ្យ​បាន​ទៀត​ទាត់ តាម​ការសន្យា​របស់ខ្លួន​។​

​ឯកឧត្តម ងួន រតនៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ត្រូវ​បន្ត​ចូលរួម​ក្នុង​ការថែទាំ​ឬ​សម្អាត​បរិស្ថាន ពិសេស​នៅ​ទីសាធារណៈ ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ឲ្យ​ទីក្រុង​មាន​ភាពស្រស់ស្អាត​។​សំរាម​ត្រូវ​បានដាក់​ក្នុង​ធុ​ស​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដែល​សកម្មភាព​នេះ នឹង​បង្ហាញ​ពី​ឥរិយាបថ​ល្អ​របស់​ពលរដ្ឋ​ក្នុង​ខេត្ត ពាក់ព័ន្ធ​ការ​ទុកដាក់​សំរាម​នេះ ហើយ​វា​ក៏​ជា​ឱកាស​សម្រាប់​ខេត្ត ក្នុងការ​បន្ត​ទទួល​នូវ​ផ្ការំដួល​៣​ទង ពី​រាជរដ្ឋាភិបាល ក្នុង​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ទីក្រុង​ស្អាត​ទូទាំងប្រទេស​នៅ​ឆ្នាំ​បន្ទាប់​។​

​ក្នុង​យុទ្ធនាការ​បោសសម្អាត​បរិស្ថាន​ប្រជាពលរដ្ឋ លើកឡើងថា ពួកគាត់​ប្ដេជ្ញា​ចូលរួម​ជាមួយ​អាជ្ញាធរខេត្ត ក្នុង​ការងារ​ថែរក្សា​អនាម័យ​នេះ ព្រោះ​កាលណា​បរិស្ថាន​ស្អាត វា​បាន​ជួយ​ឲ្យ​មាន​សុខ​ភាពល្អ ហើយ​មួយទៀត នៅពេល​ខេត្ត​ស្អាត វា​មិន​ត្រឹមតែ​អ្នករស់នៅ​ក្នុង​ខេត្តបាត់ដំបង​ផ្ទាល់​នោះទេ ដែល​ពេញចិត្ត សូម្បីតែ​ភ្ញៀវ​ទេសចរណ៍​ក៏​ពេញចិត្ត មាន​អារម្មណ៍ល្អ​ពេល​មក​ដើរ​កម្សាន្ត​ក្នុង​ខេត្ត​ផងដែរ ។​

​គួរ​បញ្ជាក់ថា ខេត្តបាត់ដំបង កាលពី​ឆ្នាំ​២០១៨ ក្នុង​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ទីក្រុង​ស្អាត​ទូទាំងប្រទេស បានទទួល​ផ្ការំដួល​៣​ទង ពី​រាជរដ្ឋាភិបាល ហើយ​ធ្លាប់​ទទួលបាន​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន ហើយ​បច្ចុប្បន្ន​ខេត្ត​នៅ​ភូមិភាគ​ពាយព្យ​មួយ​នេះ ក៏មាន​ឈ្មោះ​ជាទី​ក្រុង​វៃឆ្លាត​ក្នុង​តំបន់​ផងដែរ ៕ ​ដោយ​ ៖ ​អ៊ុង​ សា​រុំ​

spot_img
×