Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអនុវត្ត​ការប្រមូល​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ រដ្ឋ​នៅតែ​បន្តធ្វើ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានឱ្យដឹងថា រដ្ឋ​នឹង​ពុំមាន​ការ​ប្រ​ងើយ​កន្តើយ​នោះឡើយ​ចំពោះ​ការប្រមូល​ពន្ធ​លើ​ដីធ្លី​ទុក​ទំនេរ​ចោល ហើយ​ការកែទម្រង់​នៅក្នុង​វិស័យ​ដីធ្លី​នេះ គឺ​ចាំបាច់​ត្រូវតែមាន ដោយ​នឹង​រៀបចំ​ឲ្យ​មាន​គម្រោង​ប្លង់​មេ​ត្រឹមត្រូវ​ចំពោះ​ដីធ្លី ដែល​ទុក​ទំនេរ​មិនបាន​ប្រើប្រាស់ ដើម្បី​ធ្វើយ៉ាងណា​ទាញយក​ប្រភព​ចំណូល​បន្ថែម គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​។​

​រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​នៅតែ​បន្ត​ចំពោះ​ការអនុវត្ត​ការប្រមូល​ពន្ធ​លើដី​ធ្លី ដែល​ទុក​ទំនេរ​ចោល មិនបាន​ប្រើប្រាស់ រាប់ទាំង​ដី​ធ្វើ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។​

​បើ​យោងតាម​ការលើកឡើងរ​បស់ ឯកឧត្តម គង់ វិបុល បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ​រួចហើយ បានកំណត់​យកពន្ធ​លើ​ដីធ្លី​ដែល​មិនបាន​ប្រើប្រាស់ តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ ប៉ុន្តែ ការកែទម្រង់​នៅក្នុង​វិស័យ​ដីធ្លី គឺ​ចាំបាច់​ត្រូវតែមាន​ផងដែរ សម្រាប់​ពេលបច្ចុប្បន្ន​។​

​គួរបញ្ជាក់​ផងដែរ​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ទទួលស្គាល់ថា ការអនុវត្ត​ការប្រមូល​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​នេះ​កន្លងមក គឺ​មិនសូវ​ទទួលបាន​ភាពជោគជ័យ​ប៉ុន្មាន​ទេ ដោយសារតែ​ការចុះបញ្ជី​ដីធ្លី​មិនទាន់​ស្ថិតនៅក្នុង​ប្រព័ន្ធ​នៅឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ពិបាក​ស្វែងរក​ម្ចាស់ ដើម្បី​មក​បង់ពន្ធ​ណាស់ ប៉ុន្តែ​ពន្ធដារ​អាច​ប្រមូល​យកពន្ធ​ប្រភេទ​នេះ​បាន ទាល់តែ​ដី​ដែល​ទំនេរ​នេះ មានការ​ដោះដូរ​ម្ចាស់​ថ្មី​តែប៉ុណ្ណោះ​៕ ដោយ ៖ CEN

spot_img
×