Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​បាត់ដំបង កំពុង​ព​ន្លឿ​ន​ការធ្វើ​តូប​ជូន​អាជីវករ ជួយ​ទូទាត់​សំណង់​រង​ការខូចខាត​ជា​ប្រាក់ មិន​យក​ថ្លៃ​តូប​រយៈពេល ៥​ឆ្នាំ​នៅ​ផ្សារណាត់ ដែល​ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​

spot_img

​បាត់ដំបង ​៖ ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា​ បន្ទាប់ពី​ជួប​បញ្ហា​អគ្គិភ័យ​ឆេះ​តូប ក្រុមអាជីវករ​រងគ្រោះ បានស្នើ​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង តាមរយៈ​អភិបាលក្រុង ជួយ​ដោះស្រាយ​នូវ​សំណើ​ធំៗ​ចំនួន​៣ គឺ​ទី​១ ជួយ​ធ្វើ​តូប​ឡើងវិញ ទី​២ ជួយ​ទូទាត់​សំណង​រង​ការខូចខាត​ជា​ប្រាក់​និង​ទី​៣ គឺ​កុំ​យក​ថ្លៃ​តូប​រយៈពេល ៥​ឆ្នាំ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការចាំបាច់ របស់​ក្រុមអាជីវករ​នៅក្នុង​ផ្សារ​ធំ​បាត់ដំបង​ឬ​ហៅថា​ផ្សារណាត់ ដែល​ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​តូប​របស់​ពួកគាត់ កាលពី​ចុងខែ​សីហា ឆ្នាំ​២០២០​កន្លង​ទៅនោះ​។​

​ការលើកឡើង​នេះ ក្នុងជំនួប​ជាមួយ​ក្រុមអាជីវករ​ផ្សារណាត់ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពួកគាត់ នៅ​រសៀល​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​។​

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា បន្ទាប់ពី​ជួប​បញ្ហា​អគ្គិភ័យ​ឆេះ​តូប ក្រុមអាជីវករ​រងគ្រោះ​បានស្នើ​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង តាមរយៈ​អភិបាលក្រុង ជួយ​ដោះស្រាយ​នូវ​សំណើ​ធំៗ​ចំនួន​៣ ទី​១. ជួយ​ធ្វើ​តូប​ឡើងវិញ​, ទី​២. ជួយ​ទូទាត់​សំណង់​រង​ការខូចខាត និង​ទី​៣. គឺ​កុំ​យក​ថ្លៃ​តូប​រយៈពេល ៥​ឆ្នាំ​។​បច្ចុប្បន្ន​ក្នុងចំណោម​សំណើ​ទាំង​៣ រដ្ឋបាលខេត្ត​បាននិងកំពុង​ដោះស្រាយ​សំណើ​បាន​មួយ គឺ​ការធ្វើ​តូប ដើម្បី​ឲ្យ​អាជីវករ​បាន​ចូល​លក់ដូរ​ឡើងវិញ ប៉ុន្តែ​នៅ​បំណែក​ខ្លះ ដូចជា​សសរ​ផ្សារ​ជាដើម ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ គឺ​ត្រូវ​ចាំ​ការវាយតម្លៃ​ពី​ក្រសួង​ជំនាញ​សិន ចំពោះ​សំណើ​២​ទៀត ខេត្ត​ក៏បាន​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួចរាល់​ហើយ​ដែរ ដោយ​កំពុង​រងចាំ​ការឆ្លើយតប​ពី​ក្រសួង​ទាំង​២ ។ នៅក្នុង​ជំនួប​នោះ ក្រៅពី​សំណើ​ធំៗ​ទាំង​៣ ក្រុមអាជីវករ​ក៏បាន​ស្នើ​នូវ​សំណើ​មួយចំនួនទៀត មាន​សុំ​កុំ​យក​ថ្លៃ​ភាស៊ី ៥​ឆ្នាំ កុំ​ឲ្យ​យក​ថ្លៃ​ភ្លើងអគ្គិសនី ៥​ឆ្នាំ កុំ​ឲ្យ​យក​ថ្លៃ​សន្តិសុខ ៥​ឆ្នាំ​និង​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់ មានការ​ត​បណ្ដាញ​អគ្គិសនី​ឲ្យ​ល្អ និង​មាន​សុវត្ថិភាព​ជាង​មុន ត​បណ្ដា​ទឹក ការដាក់​ឧបករណ៍​ពន្លត់​អគ្គិភ័យ និង​ការដាក់​ឧបករណ៍​បំពង​សម្លេង ដើម្បី​ខ្លាច​មាន​បញ្ហា​អ្វី​កើតឡើង​ជាយថាហេតុ អាច​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​នោះ ផ្សព្វ​ផ្សាយបាន​ទាន់ពេលវេលា​។​

​ឯកឧត្តម ងួន រតនៈ ក៏បាន​យល់ស្រប​នូវ​សំណើ​មួយចំនួន ប៉ុន្តែ​សំណើ​ខ្លះ ត្រូវបាន ស្នើ​ឲ្យ​ក្រុមអាជីវករ​ដោះស្រាយ​ខ្លួនឯង ដូចជា​បញ្ហា​បង់ប្រាក់​ឲ្យ​សន្តិសុខ ការបង់ថ្លៃ​ភ្លើង​និង​បញ្ហា​ភាស៊ី​។​

​គួរ​បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ អគ្គិភ័យ​បាន​ឆាប់ឆេះ​ផ្សារណាត់ នៅក្នុង​ក្រុង​បាត់ដំបង បណ្ដាល​ឲ្យ​តូប​លក់​គ្រឿងទេស សម្លៀកបំពាក់ និង​លក់​ចានឆ្នាំង​ជាដើម ចំនួន​៣៣​តូប ខូចខាត​ទាំងស្រុង និង​៤០​តូប​ទៀត រង​ការខូចខាត​មួយចំនួន ដោយ​បញ្ហា​អគ្គិភ័យ​នេះ ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​អស់​ជាង ៨០​ម៉ឺន​ដុល្លារ​អាមេរិក ៕​ ដោយ ​៖​ អ៊ុង​សា​រុំ​

spot_img
×