Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​រដ្ឋបាល​ត្រពាំង​ឫស្សី​ឃាត់ខ្លួន​ជនបង្ក​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព យក​ដំបង​គប់​ទៅលើ​កញ្ចក់​រថយន្ត របស់​អ្នក​ធ្វេី​ដំណេី​រ​ឆ្លងកាត់​ពី​ខេត្តកំពង់ធំ ទៅ​ខេត្តព្រះវិហារ​

spot_img

​កំពង់ធំ ​៖ នៅ​ថ្ងៃទី​៥ ខែ តុលា ឆ្នាំ​២០២០ វេលា​ម៉ោង ២០និង៣០នាទី កម្លាំង​នគរបាល នៃ​អធិដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ឫស្សី​ឃាត់ខ្លួន​ជនបង្ក​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព យក​ដំបង​គប់​ទៅលើ​កញ្ចក់​រថយន្ត របស់​អ្នក​ធ្វេី​ដំណេី​រ​ឆ្លងកាត់​ពី​ខេត្តកំពង់ធំ ទៅ​ខេត្តព្រះវិហារ នៅ​ចំណុច លក់​ក្រឡាន​ផ្លូវជាតិ​លេខ ៦២ ស្ថិត​ក្នុងភូមិ វ​ល្លិ៍​យាវ ឃុំត្រពាំង​ឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។​

​យោងតាម​របាយការណ៍ ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា​​ជនបង្ករ ជា​ជន​មាន​សតិ​មិន​គ្រប់គ្រាន់ និង​ពុំ​ស្គាល់​​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​យក​ដំបង​គប់​កញ្ចក់​រថយន្ត ​របស់​អ្នក​ធ្វេី​ដំណេី​រ​ឆ្លងកាត់ បណ្តាល​ឲ្យ​ខូច​រថយន្ត ៤ គ្រឿង​: ១.​ម៉ាក​ហ៊ី​យន្ត​ដាយ​ប៉ែន (​បែក​កញ្ចក់​មុខ​) ២.​ម៉ា​កកូ​រ៉ូ​ណា (​បែក​កញ្ចក់​មុខ​) ៣.​ម៉ាក​កាមរី​ហើម (​បែក​កញ្ចក់​មុខ​) ៤.​ម៉ាក ២ បាំង (​បែក​កញ្ចក់​មើល​ក្រោយ​)​។​

ករណី​ខាងលើនេះ​សមត្ថកិច្ច បាន​នាំខ្លួន​ជនបង្ក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ និង​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ក្រុមគ្រួសារ ដេី​ម្បី​មក​ទទួល​យកទៅ​លំនៅដ្ឋាន​វិញ​៕ ដោយ​៖​កូ​ឡាប​

spot_img
×