Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​កូ​វីដ​១៩ គណបក្ស​ប្រជាជន​កម្ពុជា ផ្អាក​ការរៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល នៅ​ដំណាច់ឆ្នាំ​២០២០ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ទិវា​ជ័យជម្នះ​៧​មករា

spot_img

​ភ្នំពេញ​៖​សម្តេច​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក​គ្រប់​ជាន់ថ្នាក់​របស់ខ្លួន អំពី​ការផ្អាក​ការរៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​នៅ​ដំណាច់ឆ្នាំ​២០២០ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ទិវា​ជ័យជម្នះ​៧​មករា ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​យោងតាម​លិខិត​របស់​គណ​បក​ប្រជាជន​កម្ពុជា ចុះហត្ថលេខា​ដោយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ឱ្យដឹងថា យោង​សភាពការណ៍​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​នៅតែ​បន្ត​ឆ្លង​រាលដាល​ខ្លាំង​ពាសពេញ​ពិភពលោក និង​តម្រូវឱ្យ​កម្ពុជា ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន​ក្នុង​កម្រិត​ខ្ពស់​ជាប់​ជានិច្ច​នោះ​។

​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល សូម​ជម្រាបជូន «​សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការ​កណ្ដាល​ទាំងអស់ និង​គណៈកម្មាធិការ​គ​ណ​បក្ស​គ្រប់​ថ្នាក់​» បាន​ជ្រាប​អំពី​ការ​ប្រារព្ធ​ពិធី​ប្រចាំឆ្នាំ​របស់​គណបក្ស នៅពេល​ខាងមុខនេះ​ដូចតទៅ​៖

១៖ ត្រូវ​ផ្អាក​ការធ្វើ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល នៅ​ដំណាច់ឆ្នាំ​២០២០​នេះ​សិន ប៉ុន្តែ​នៅពេលនោះ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល នឹង​រៀបចំ​នូវ​ឯកសារ «​របាយការណ៍​ស្ដីពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១» ដើម្បី​ផ្ញើជូន​ឱ្យ​គណបក្ស គ្រប់​ថ្នាក់ ចាត់ចែង រៀនសូត្រ ផ្សព្វផ្សាយ និង​អនុវត្ត​ភារកិច្ច​បន្តទៀត​។​

២៖ ត្រូវ​ផ្អាក​ការជួបប្រជុំ​មេ​ទ្ទិញ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ទិវា​ជ័យជម្នះ​៧​មករា ដែល​ត្រូវធ្វើ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ នេះ​សិន ប៉ុន្តែ​គ្រប់​ថ្នាក់​ត្រូវ​ត្រៀម​រៀបចំ Logog បដា ពាក្យស្លោក​។​ល​។ ដាក់តាំង​នៅតាម​ទីតាំង​នានា ដើម្បី​អបអរសាទរ​ដូចដែល​ធ្លាប់បាន​ធ្វើជា​រៀងរាល់ឆ្នាំ កន្លងមក​៕ ដោយ​៖​កូ​ឡាប​

spot_img
×