Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​បញ្ជាក់ថា គេ​បាន​ដកហូត​តំណែង​មេទ័ព​កំពូល​របស់​ខ្លួន​

spot_img

ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​កូរ៉េខាងជើង នៅ​ថ្ងៃ​ទី ០៩ ខែ​កុម្ភៈ បានបញ្ជាក់​ថា សេនាប្រមុខ​រង Hwang Pyong So ត្រូវបាន​ដកហូត​មុខតំណែង បន្ទាប់​ពី​សារព័ត៌មាន​លោកខាងលិច​ទស្សន៍​ទាយ​ថា មេទ័ព​រូប​នេះ​នឹង​ត្រូវ​ដកហូត​មុខតំណែង ព្រោះ​តែ​អំពើ​ពុករលួយ​។​

​ទីភ្នាក់ងា​ព័ត៌មាន​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ព័ត៌មាន​ពី​ពិធីត្រួតពល​នៅ​ថ្ងៃទី​៨ កុម្ភៈ នា​ក្រុង​ព្យុង​យ៉ាង និង​បាន​និយាយ​ដល់​រដ្ឋមន្ត្រី បណ្តា​កងកម្លាំងប្រដាប់អាវុធ​កូរ៉េខាងជើង Kim Jong Gak សេនាប្រមុខ​រង និង​ជា​អគ្គស្នងការ​នយោបាយ ដែល​តួនាទី​ទាំងនេះ មុន​នោះ​ត្រូវបាន​ក្តោប​ក្តាប់ ដោយ​លោក Hwang Pyong So​។​

​អគ្គស្នងការ​នយោបាយ​គឺជា​ស្ថាប័ន​យោធា​មានអំណាច​កំពូល​នៅ​កូរ៉េខាងជើង ព្រោះ​វា​ទទួលបន្ទុក​ការតែងតាំង​មន្ត្រី​យោធា ក៏​ដូចជា​ការត្រួតពិនិត្យ​មនោគមវិជ្ជា​លើ​ពលទាហាន ១,៣​លាន​នាក់ របស់​ប្រទេស​នេះ​។​

​លោក Hwang គឺជា​បុគ្គល​ម្នាក់​ធ្លាប់​ត្រូវបាន​គេ​ចាត់ទុកថា ជា​ដួងតារា​ថ្មី​ទើប​រះ​លើ​ឆាក​នយោបាយ​កូរ៉េខាងជើង បាន​ត្រូវ​ដកហូត​មុខ​តំណែង​ទាំង​អស់​បន្ទាប់ពី​មាន​ការស៊ើបអង្កេត​មួយ​ទៅ​លើ​ស្ថាប័ន​នេះ​។ លោក Hwang បាន​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​សាលា​អប់រំ​សតិអារម្មណ៍​។ គាត់​បាន​ត្រូវ​ចោទប្រកាន់​ពីបទ​សូក​ពុករលួយ និង​ទទួល​សំណូក​៕ សូ​យ​ន​

spot_img
×