Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ សូម​ព្រះរាជ​ទោស​ចំពោះ​ព្រះអង្គ​ទាំង​ទ្វេ ដែល​ប្រើ​វ៉ែនតា​ពណ៌​ខ្មៅ​ក្នុងពេល​ ​ដង្ហែ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ​យាង ចេញទៅ​ប្រទេស​ចិន​

spot_img

​ភ្នំពេញ​៖ តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើ​នៅ​កំហុស​ដោយ​អ​ចេតនា​មួយ​។ នោះ​គឺ​ការប្រើ​វ៉ែនតា​ពណ៌​ខ្មៅ​ក្នុងពេល​
​ដង្ហែ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ​យាង ចេញទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ព្រលានយន្តហោះ​ពោ​ចិន​តុង​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា “​នេះ​មិនមែនជា​ទម្លាប់​ខាង​ពិធីការ​របស់​ទូលព្រះបង្គំ​ខ្ញុំព្រះករុណាខ្ញុំ​ឡើយ​តែ​
​ដោយសារ​ភ្នែក​ចាញ់​ពន្លឺ​ថ្ងៃ ក៏​មិនបាន​ដូរ​វ៉ែន​តាស​ជំនួស​វិញ​។ ទួល​ព្រះ​បង្គំ ខ្ញុំព្រះករុណាខ្ញុំ​សូម​ព្រះរាជ​
​ទោស​ចំពោះ​ព្រះអង្គ​ទាំង​ទ្វេ និង​សូម​អភ័យទោស​ពី​បងប្អូន​ជនរួមជាតិ​ចំពោះ​កំហុស​ដោយ​អ​ចេតនា​នេះ​”​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​
​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាង​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​។​
​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ព​លា​នុ​ភាពខ្លាំង​ក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់រូប រស់នៅក្នុង​សុខសន្តិភាព តរៀង​ទៅ​៕​ដោយ​៖​កូ​ឡាប​

spot_img
×