Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះចៅអធិការ​វត្ត​ន​ន្ទ​មុន្នី ប្រគល់​អំណោយ​មនុស្សធម៌ ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង​៖​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ព្រមទាំង លោក លោកស្រី ជា​សមាជិក សមាជិការ នៃ​គណៈកម្មាធិការ សាខា​នៅ​ព្រឹក​ថ្ងៃ ៦ ខែ តុលា ឆ្នាំ ២០២០ នេះ បានទទួល​អំណោយ​មនុស្សធម៌ ពី​ព្រះ​សុមេធ​វង្ស​បណ្ឌិត សុខ ប៊ុនធឿន អនុប្រធាន​កិត្តិយស​សាខា ជា​ព្រះចៅអធិការ​វត្ត​ន​ន្ទ​មុន្នី ព្រះប្រធាន​ផ្នែក​ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា នៃ​ក្រសួង​ធម្មការ និង​សាសនា សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា នូវ​អង្ករ​ចំនួន ១.០០០ គីឡូក្រាម និង​មី ៣៩ កេស ថវិកា ២.០០០.០០០ រៀល ដល់​សាខា​សម្រាប់​ត្រៀម​បម្រុង​ឆ្លើយតប​នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង ដែល​ពិធី​នេះ​បាន​រៀបចំឡើង​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ។​

​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល បាន​នាំមក​នូវ​ប្រសាសន៍​រប​ស់ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែង​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹក​ព្រះទ័យ​ដ៏​ថ្លៃថ្លា​របស់ ព្រះអង្គ ដែល​នេះ​ជាការ​លើកទឹកចិត្ត​យ៉ាង​ធំធេង​ចំពោះ​កាកបាទក្រហមកម្ពុជា សម្រាប់​ការនាំយក​អំណោយ​ទាំងនេះ ទៅ​ចាត់ចែង​ប្រគល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត កំពុង​ជួប​ការលំបាក និង​ត្រូវការ ជំនួយ​ជា​ចាំបាច់ ។

​យោងតាម​របាយការណ៍​ពី​អនុសាខា​ក្រុង ស្រុក​ទាំង ៨ ឃើញថា ព្រះ​អនុគណ និង មន្ត្រី​សង្ឃ​នៅតាម​វត្ត​ក្នុង​ក្រុង ស្រុក និ​មួយៗ​តែងតែបាន​យក​ទេយ្យទាន​ជា​ស្បៀង សម្ភារ និង​ថវិកា យកទៅ ប្រគល់ជូន​ដល់​អនុសាខា ដើម្បី​ដោះស្រាយ​ឆ្លើយតប​ដល់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​បានទទួល​លទ្ធផល​ល្អ ប្រសើរ​ក្នុង​ចលនា​កាកបាទក្រហមកម្ពុជា ។​

ក្នុងនាម​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម សូម​សំណូមពរ​ដល់​ព្រះ​តេជគុណ ព្រះ​មន្ត្រី​សង្ឃ​នៅតាម​វត្ត បន្ត​ជួយឧបត្ថម្ភ​នូវ​ស្បៀង សម្ភារ ថវិកា ដល់​សាខា អនុសាខា​បន្តទៀត ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​យើង​ដែល​ជួប​ការលំបាក ខ្វះខាត​នៅតាម​សហគមន៍ ឲ្យ​បាន​ទាន់ពេលវេលា ។

លោក ម៉ែន វិបុល ព្រមទាំង​ថ្នាក់ដឹកនាំ និង​សហការី នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង សូម​បួងសួង​ប្រគេន​ថ្វាយព្រះពរ ព្រះសង្ឃ​គ្រប់ ព្រះអង្គ សូម​មាន​ព្រះ​សុខភាព​ល្អ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​បន្ត​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធសាសនា​ឱ្យបាន​គង់វង្ស រីកចម្រើន​តរៀង​ទៅ ។ ហើយ​លោក​
​បាន​សន្យាថា​អំណោយ​ទាំងអស់នេះ សាខា​នឹងធ្វើ​ការបែងចែក​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​គ្រប់ៗ​គ្នា​ឲ្យ​បាន​ទាន់ ពេលវេលា​ឲ្យ​សមស្រប​ទៅនឹង​ព្រះទ័យ​របស់​ព្រះ​អង្គជា​ម្ចាស់​ទេយ្យទាន ។

​តាមរយៈ​អំណាច​នៃ​ទាន​ដែល​បានធ្វើ​នៅថ្ងៃនេះ ព្រះ​សុមេធ​វង្ស​បណ្ឌិត សុខ ប៊ុនធឿន បាន​មាន​ថេរ​ដេ​ការ​ថា អំណោយ​ទាំងនេះ នឹង​រួមចំណែក​ដល់​ការងារ​មនុស្សធម៌​រប​ស់​កាកបាទក្រហមកម្ពុជា ដើម្បី​បង្ការ និង​កាត់បន្ថយ​ភាពខ្វះខាត​របស់​ប្រជា​ពុទ្ធបរិស័ទ ដើម្បី​អព្យាក្រឹតភាព ជំនឿ សាសនា ពូជសាសន៍ និង​ដើម្បី​ផលប្រយោជន៍​រួម គឺ​ភារកិច្ច​មនុស្សធម៌ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×