Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រំភើប​ម្ល៉េះ​ទេ​! ខណៈ​ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ កំពុងតែ​បង្រៀន ស្រាប់តែ​សម្តេច​តេ​ជោ ហ៊ុន សែន ចូលមក​ខ​មិន​បែបនេះ ដោយ​លើកឡើងថា​…

spot_img

​ភ្នំពេញ​៖ ដូច​ប្រិយមិត្ត​បាន​ជ្រាប​មកហើយ កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ប្រគេន​នូវ​រថយន្ដ Mazda CX9 មួយគ្រឿង ជូន​ដល់​ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ គង់នៅ​វត្ត​កំផែង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង សម្រាប់ធ្វើ​ដំណើរ​បំពេញ​បេសកម្ម​ជូន​ជាតិ សាសនា ព្រះមហាក្សត្រ​និង​សង្គម​របស់​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា​(​ព​អក​) ពោលគឺ​ក្រោយពី​ព្រះអង្គ​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​

​គួរ​បញ្ជាក់ថា ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ គឺជា​ព្រះសង្ឃ​មួយអង្គ​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា អក្សរសាស្ត្រ​ជាតិខ្មែរ និង​ព្រមទាំង​មានចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់ជំនាញ​ផងដែរ​។ អ្វីដែល​កាន់តែ​ពិសេស​នោះ គេ​ក៏​តែង​សង្កេតឃើញ​ព្រះ​វត្តមាន​របស់​ព្រះអង្គ​និមន្ត​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ទៀតផង​។​

​ជាក់ស្តែង​ព្រះអង្គ ហាក់ សៀង​ហៃ តែងមាន​ទឹក​ព្រះទ័យ​ជ្រះថ្លា​ចែករំលែក​ចំណេះ​ដូង​យ៉ាង​ទូលំទូលាយ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាមរយៈ​ឡាយ​វីដេអូ​បង្រៀន​ដល់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ នូវ​ភាសា​ខ្មែរ និង​អង់គ្លេស ដែល​ធ្វើ​ឲ្យ​ប្រជ​ពលរដ្ឋ​ខ្មែរ​កោតសរសើរ​ជាខ្លាំង​តែម្តង​។​

​ជាមួយគ្នានេះ​ផងដែរ អ្វីដែល​កាន់តែ​ពិសេស និង​រំភើប​ខ្លាំង​បំផុត​នោះ គឺ​ខណៈពេលដែល​ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ កំពុង​បង្រៀន​តាមរយៈ​ផេ​ក Buddhism for Education of Cambodia(BEC) ស្រាប់តែ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​ចូល​ទស្សនា​ការបង្រៀនរ​បស់​ព្រះអង្គ ហើយ​សម្តេច​ក៏បាន​ខ​មិន​លើកទឹកចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​កោតសរសើរ​ដែល​បាន​បកស្រាយ​បាន​យ៉ាង​ល្អ​ទាំង​អត្ថន័យ​ទាំង​អក្សរសាស្ត្រ សូម​បន្ត​កម្មវិធី​នេះ​ទៀត ព្រោះ​មាន​ប្រយោជន៍​ណាស់​សម្រាប់​ជាតិ​យើង​»៕ ដោយ​៖ លឹម ហុង​



spot_img
×