Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី អំពាវនាវ​ឱ្យ​កម្មករ​ប្រមូល​សំរាម ចូលធ្វើ​ការងារ​វិញ ក្រសួង​ការងារ នឹង​ផ្តល់ប្រាក់​អតីតភាព​ការងារ ទៅតាម​ដំណាក់កាល​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ឱ្យ​កម្មករ​ប្រមូល​សំរាម ចូលធ្វើ​ការងារ​ជាធម្មតា​វិញ ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ផ្តល់ប្រាក់​អតីតភាព​ការងារ​ទៅតាម​ដំណាក់កាល ហើយ​កម្មករ​នៅតែ​ទទួលបាន​ឱកាស​ការងារ​ថ្មី នៅពេល​ក្រុមហ៊ុន​ចំនួន​៣​បើក​ប្រតិបត្តិ​ការប្រមូល​សំរាម​។​
​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បានផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា​នេះ ខណៈដែល​លោក​អញ្ជើញ​ទៅ​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ទីចាត់ការ​សាលា​បឋម​​សិក្សា​សន្ធរម៉ុក ដែលជា​អំណោយ​របស់លោក​ផ្ទាល់​និង​លោកស្រី​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា នៅ​ប៉ុន្មាន​ថ្ងៃនេះ មានការ​កកស្ទះ​សំរាម​យ៉ាងខ្លាំង ដោយសារ​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​អតីតភាព ។ ចំណុច​នេះ​ក្រសួង​ការងារ បាន​ជម្រាបជូន​ហើយ​ថា ប្រាក់​អតីតភាព​ក្រសួង នឹង​ផ្តល់ជូន​តាម​ដំណាក់កាល ខណៈដែល​កម្មករ​ទាំង​អស់នោះ សុំ​បើកប្រាក់​នោះ​ផ្តាច់​តែម្តង​ហើយ​ឈប់​ធ្វើការ ។​

​លោក​បន្តថា ការទាមទារ​បែបនេះ ដោយសារ​ពួកគាត់​យល់ថា នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​នេះ​រដ្ឋបាល​រា​ធានី​ភ្នំពេញ នឹងធ្វើ​ការដេញថ្លៃ​យក​ក្រុមហ៊ុន​ចំនួន​៣ មក​ប្រតិបត្តិ​ការប្រមូល​សំរាម ហើយ​គាត់​គិតថា គាត់​មិនបាន​ចូលធ្វើ​ការងារ​បន្ត ។ ក្នុងករណីនេះ លោក​អភិបាល បាន​ផ្ញើ​សារ​ជូន​កម្មករ កម្មការិនី​ទាំងអស់​ថា ការបង្កើតឱ្យមាន​ក្រុមហ៊ុន​
​ប្រមូល​សំរាម​ចំនួន​បី​តំបន់​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការ​សំរាម​ក្នុង​រាជធានី​ភ្នំពេញ មាន​ភាព​លឿន​រហ័ស​បញ្ចៀស​ការកកស្ទះ ខណៈដែល​ក្រុមហ៊ុន​ទាំងអស់នោះ នឹង​យក​កម្មករ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ដែលមាន​ការជួយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​មក​បម្រើ​ការងារ​ដដែល ។ លោក​សូម​ផ្ញើ​សារ​ជូន​កម្មករ កម្មការិនី អ្នកប្រមូល​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ថា មិន​ដូច​ការគិតរ​បស់បង​ប្អូន​ទេ កិច្ចការងារ​យក​សំរាម ក្រុមហ៊ុន​ថ្មី​មក​ក៏ត្រូវ​ការ​កម្មករ ហើយ​កម្មករ​នឹង​បន្ត​អតីតភាព​ការងារ ដោះស្រាយ​នៅ​ដដែល ។ ឧទាហរណ៍​ក្រុមហ៊ុន​ស៊ីន​ទ្រី​ដេញ​បាន​តំបន់​ណាមួយ​នោះ ក្រុមហ៊ុន​ប្រតិបត្តិ​នៅ​តំបន់​នោះ បើ​កម្មករ​លើស​អាចដាក់​ពាក្យ​ទៅ​ក្រុមហ៊ុន​ថ្មី​មួយទៀត ដែលមាន​ការជួយជ្រោមជ្រែង​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ប្រាក់​អតីតភាព គឺ​មិនឱ្យ​គាត់​មានការ​បាត់បង់​នោះទេ សូមឱ្យ​បងប្អូន​កម្មករ​យើង​ចូលធ្វើការ​វិញ​។​

​លោក​អភិបាល​បានបញ្ជាក់​ទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្ត​ប្រមូល​សំរាម​ដែល​ទើបនឹង​ទិញ​ថ្មី​ចំនួន​៧០​គ្រឿង រួមជាមួយ​កម្លាំង​សន្តិសុខ និង ប្រជា​ការពារ រាប់សិប​នាក់ ដើម្បី​ចេញ​ប្រតិបត្តិ​ការប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការកកស្ទះ​សំរាម សំណល់​រឹង ខណៈដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុងតែ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ប្រមូល​តាម​ខណ្ឌ​រៀងៗ​ខ្លួន ។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ល្ងាច​ថ្ងៃទី​២ ខែ តុលា ឆ្នាំ ២០២០ រហូតមកដល់​ពេលនេះ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី បាននិងកំពុង​ធ្វើ​កូដកម្ម ដោយ​មិន​ចេញ​ប្រមូល​សំរាម ដែល​ធ្វើឱ្យមាន​សំរាម​កកស្ទះ​នៅតាម​ដងផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា កន្លងមកនេះ រដ្ឋបាល​រាជធានី ក្រោម​ការដឹកនាំ​របស់​លោក​ឃួ​ង ស្រេង ជា​អភិបាល​
​បាន​គិតគូរ​បញ្ហា​សំរាម​នេះ តាំងពី​ឆ្នាំ​២០១៩​មក​ម្លេះ ដោយបាន​ទិញ​រឺ​ម៉ក​កង់​បី​ដឹក​សំរាម ប្រគល់​ទៅ​ឲ្យ​គ្រប់​សង្កាត់​ទាំង​១០៥ ខណ្ឌ​ទាំង​១៤​និង​ផ្សារ ជាមួយនឹង​ការទិញ​រថយន្ត​សម្រាប់​ដឹង​សំរាម​ចំនួន​៧០​គ្រឿង​ផងដែរ ៕
​ដោយ​៖​កូ​ឡាប

 

spot_img
×