Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្យុះ​អត់​ស្គាល់​ពេលវេលា​បុណ្យកឋិន​មែន​! សូម​សរសើរ​រោង​បារមី​ខ្លាំង ខ្យល់​ម្លឹ​ងៗ​ហើយ​អត់​ប៉ើង ប៉ើង​តែ​…​មនុស្ស (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ មួយ​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ពោលគឺ​ក្រោយ​ភ្ជុំបិណ្ឌ​រួច ឃើញថា​ភ្លៀង​បាន​ធ្លាប់ជា​បន្តបន្ទាប់​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​តែម្តង​។ ក្នុងនោះ តំបន់​មួយចំនួន​ក៏បាន​លិចលង់​ដោយសារតែ​ជំនន់​ទឹកភ្លៀង​ដ៏​គំហុក​។​

​ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺថា​ប៉ុន្មាន​មកនេះ​ភ្លៀង​បាន​ធ្លាក់​ជាប់​រហូត ដោយ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំងៗ​គួរ​ឲ្យ​ខ្លាច​តែម្តង​។ ជាក់ស្តែង ភ្លៀង​លាយឡំ​ខ្យល់​បោកបក់​ខ្លាំង បានធ្វើ​ឲ្យ​រោងបុណ្យ​កឋិន​មួយ​ស្ទើរ​បើ​ង ដែល​ធ្វើ​ឲ្យ​អ្នក​ទៅ​ចូលរួម​ពិធីបុណ្យ​សើចលែងសម ព្រោះ​រត់គេច​ចេញពី​ក្នុង​រោង​ទាំង​ព្រលឹងចុងសក់​។​

​ហេតុការណ៍​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​នេះ ត្រូវបាន​ដឹងថា​បានកើត​ឡើង កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ នៅក្នុង​ពិធីបុណ្យ​កឋិន​មួយ ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​ជាមួយ​ហេតុការណ៍​ដ៏​ញាក់សាច់​នេះ​ផងដែរ អ្នក​និយម​លេង​បណ្តាញ​សង្គម ក៏បាន​ខ​មិន​លេងសើច​ចំអក​ទៅកាន់​អ្នក​ទៅ​បុណ្យកឋិន​ថា​៖ «​ចង់​ហ្មង​! ទទួល​មគ្គផល​រៀងៗ​ខ្លួន​សាធុៗ​ៗ​, នៅ​រដូវ​នេះ​មិនទាន់​អស់​ភ្លៀង​ទេ កុំ​ទុក្ខ​ចិត្ត​មេឃ​ឲ្យ​សោះ​, សរសើរ​រោង​នេះ​បារមី​ខ្លាំង ម៉ែ​អត់​ប៉ើង​ខ្យល់​ម្លឹ​ង​ហើយ​,…»៕ ដោយ​៖ លឹម ហុង​


spot_img
×