Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មហាជន​ស្នើ​ឲ្យ​ដោះលែង​! ខណៈ​លោក ផែង វណ្ណៈ ដែល​ស្អប់​ទង្វើ​ឈរ​ឌឺ​ក្រុមស្ទាវ​ទាំងនោះ​ខ្លាំង​បំផុត ហៅ​សុទ្ធតែ​អា​ពាល​បាត​សង្គម និង​លើក​ហេតុផល​ថា​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ករណី​រថយន្ត​ដឹក​ដី​បើក​បុក​ស្ទាវ​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​ប្រមាណ ៥-៦ នាក់ ដែល​ឈរ​ជុំគ្នា​ជើង​នៅលើ​ដងផ្លូវ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ បាន​បង្ក​ឲ្យ​ផ្ទុះ​កក្រើក​ពេញ​បណ្តាញ​សង្គម​តែម្តង ដោយ​ក្នុង​នោះគេ​សង្កេតឃើញ​មហាជន​សឹងតែ ៩៩% គាំទ្រ​ខាង​រថយន្ត​បង្ក ដោយ​សាទរ​ថា «​បុក​ងាប់​១​ព្រមាន​១០០​នាក់​» ពិតជា​ល្អ​ណាស់ ចំពោះ​ទង្វើ​ឈរ​ឌឺ​ឡាន​កណ្តាល​ថ្នល់​ប្រភេទៗ​នេះ​។​

​តែ​ទោះយ៉ាងណា ដោយសារ​ធ្វើទៅ​តាមផ្លូវ​ច្បាប់ នៅ​ទីបំផុត ម្ចាស់​រថយន្ត​បង្ក​ដែលមាន​ឈ្មោះ វើក វ​ន្នី អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ស្ទឹង ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន កាល​ព្រឹក​ថ្ងៃ​៤ ខែតុលា ឆ្នាំ​២០២០ នៅ​អធិការ​រដ្ឋា​ន​ស្រុក​កំពង់ត្រឡាច និង​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្ត​។​

​បើតាម​ប្រភព​បានបញ្ជាក់​ឲ្យ​ដឹងថា ករណី​រថយន្ត​ដឹក​ដី​បុក​យុវជន​ម្នាក់​ឈរ​នៅលើ​ចិញ្ចើមផ្លូវ គឺ​បានកើត​តាំងពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ មកម្ល៉េះ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ ហើយ​ករណីនេះ​ផងដែរ អ្នកបើករថយន្ត​បង្ក​ក៏បាន​ធ្វើការ​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់ ដោយ​ចេញ​សំណង​សង​ថ្លៃ​ព្យាបាល​ទៅឱ្យ​ខាង​យុវជន​ដែល​ឈរ​ឌឺ​នៅលើ​ផ្លូវ​នោះ​រួចរាល់​ផងដែរ​។​

​តែ​យ៉ាងណាមិញ ជាមួយ​ការឃាត់ខ្លួន​បុរស​អ្នកបើករថយន្ត​ខាងលើ ឃើញថា​បងប្អូន​មហាជន​ជាច្រើន បាន​សម្តែង​ការសោកស្តាយ និង​អាណិត​ជាខ្លាំង ជាពិសេស​ខណៈ​ឃើញ​ប្រពន្ធ​របស់គាត់​ក៏​កំពុង​ពរ​ពោះ​ជិត​គ្រប់​ខែ និង​មានកូន​ប្រុស​តូច​ម្នាក់ទៀត​។ ហេតុនេះ គេ​ក៏បាន​ស្នើ​ដល់​សមត្ថកិច្ច និង​ក៏​ដូច​តុលាការ សូម​មានការ​យោគយល់​មេត្តា​កុំ​ឃុំខ្លួន​គ្នា​អី ព្រោះ​ជនរងគ្រោះ​ដែល​ឈ្លើយ​ក៏​មិន​ស្លាប់​ដែរ​។​

​ដោយឡែក លោក ផែង វណ្ណៈ វិញ ក៏បាន​លើកឡើង​មិន​គាំទ្រ​ដាច់ខាត និង​ស្អប់​ខ្លាំង​បំផុត​ចំពោះ​ទង្វើ​ឈរ​ឌឺ​របស់​ស្ទាវ​ទាំងនោះ ដោយ​លោក​ហៅ​សុទ្ធតែ​អា​ក្មេង​ពាល​បាត​សង្គម បើសិនជា​ប៉ះចំ​រូបលោក​វិញ បើ​ជ្រុល​ជា​បុក គឺ​កិន​ក្បាល​វា​ចោល​ហ្មង​ទៅ​កុំ​ឲ្យ​វា​នៅ​ចង្រៃ​ដល់​គេ​…​។ តែ​ក្នុងនោះ​ផងដែរ លោក ផែង វណ្ណៈ ក៏​មិន​គាំទ្រ​ពួក​អ្នកបើក​ឡានធំៗ​មួយចំនួន​ដែល​ព្រហើនៗ ដោយ​លោក​ស្នើ​ដល់​សមត្ថកិច្ច​មើល​ពួក​ពាលៗ​បើក​កុងតឺន័រ​ផងដែ​លបើក​ដេញ​គ្នា​យ៉ាង​សាហាវៗ​ដូច​ម៉ូតូ​អ៊ីចឹង អាហ្នឹង​បើ​បុក​គេ​គ្រោះថ្នាក់​ចាប់​ដាក់គុក​អត់​ខុស​ទេ​៕ ដោយ​៖ លឹម ហុង​

 



spot_img
×