Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​កណ្តាលស្ទឹង ឃាត់ខ្លួន​បុរស​ម្នាក់ គំរាម​សម្លាប់​អ្នកដទៃ​

spot_img

​ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​កណ្តាលស្ទឹង ឃាត់ខ្លួន​បុរស​ម្នាក់​ជាក់ស្តែង ពាក់ព័ន្ធ​ករណី​គំរាមកំហែង​ថា​នឹង​សម្លាប់​ទៅលើ​អ្នកដទៃ ប្រព្រឹត្ត​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​៣០​នាទី ចំណុច​ភូមិ​ឃ្មុ​ត ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។​

​ជនរងគ្រោះ​ឈ្មោះ កែវ លីដា ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃ្មុ​ត ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ យុទ្ធ វិច្ឆិកា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយ​ជនរងគ្រោះ មុខរបរ កម្មករសំណង់ ។​

​វត្ថុតាង​ចាប់យក ដែក​ជ្រុង ប្រវែង​១០៣​សង់ទីម៉ែត្រ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ខែ ឆ្នាំ មុនពេល​កើតហេតុ ជនសង្ស័យ​បាន​កាន់ ដែក​ជ្រុង​ប្រវែង​១០៣​សង្ទីម៉ែត្រ ដើរ​ចូលមកក្នុង​ដីឡូត៍​ផ្ទះ​របស់​ជនរងគ្រោះ ហើយ​បាន ស្រែកជេរ​បញ្ចោរ​ជនរងគ្រោះ និង​ប្តី ថែមទាំង​បាន​យក​ដែក​ជ្រុង​យារ​បម្រុង​វាយ តែ​ត្រូវ​ជន​រង គ្រោះ​រត់គេចខ្លួន ។ ពេលនោះ​ជនសង្ស័យ​បាន​វាយ​ត្រូវ តុ​អ៊ី​ណុ​ក បណ្តាល​ឲ្យ​កំពិត និង​បាន​ដេញ​វាយ​ប្អូនស្រី​របស់ខ្លួន​ឈ្មោះ យុទ្ធ ស្រីមុំ តែ​ពុំ​ត្រូវ និង​បាន​វាយ​ទ្រុងមាន​បណ្តាល ឲ្យ​ដាច់​ធ្លុះ​សំណាញ់​លួស​ជា​ច្រើ​កន្លែង និង​ស្រែកជេរ គំរាម​ក្រុមគ្រួសារ​ថែមទៀត ។ ភ្លាមនោះ បងប្អូន​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល​រដ្ឋបាល ។ កន្លងមក ជនសង្ស័យ​បាន​វាយ​មកលើ​ន​រងគ្រោះ ជាច្រើនលើក​ច្រើនសា​មក​ហើយ​។​

​ក្រោយពី​បានទទួល​ព័ត៌មាន កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បារគូ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​ដោយ​៖​កូ​ឡាប​

spot_img
×