Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​រដ្ឋបាល​បែក​ចាន ហៅ​ម្ចាស់ផ្ទះ វី សុខ​ហៀ​ង នៅ​ផ្សារ​បែក​ចាន មក​ធ្វើ​កិច្ចសន្យា ករណី​លេងល្បែង​ស៊ីសង កត់​កន្ទុយលេខ​

spot_img

​កណ្តាល​៖ បងប្អូន​ប្រជាពលរដ្ឋ​សូម​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​រាយការណ៍​ចូលក្នុង​ប្រអប់​សារ​ផេ​ក​ហ្វេ​ស​ប៊ុ​ក ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​ខ្លឹមសារ​ថា «​មានការ​កត់​កន្ទុយលេខ​ផ្ទះ​ឈ្មោះ វី សុខ​ហៀ​ង នៅ​ផ្សារ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​»​។​

​នៅ​ថ្ងៃ​អង្គារ ទី​០៦ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​និង​១០​នាទី ក្រោយពី​ទទួលបាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម ដោយមាន​ការចង្អុលបង្ហាញ​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បែក​ចាន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​ផ្ទះ​ឈ្មោះ វី សុខ​ហៀ​ង ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​មេផ្ទះ នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បែក​ចាន បាន​បញ្ជាក់ថា ជា​លទ្ធផល គឺ​មិន​ពិនិត្យឃើញ​មាន​សកម្មភាព​លួចលាក់​កត់​ល្បែងស៊ីសង (​កន្ទុយលេខ​) ខុសច្បាប់​នោះទេ ។ ហើយ​កម្លាំង​ប៉ុស្តិ៍​បែក​ចាន បានធ្វើ​កំណត់ហេតុ អប់រំ ណែនាំ និង​កិច្ចសន្យា ដល់​ឈ្មោះ វី សុខ​ហៀ​ង ប្រសិនជា​មានការ​លួចលាក់​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ពីមុន ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចាប់ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា​នេះ​តទៅ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×