Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ៖ បង្កើន​កិច្ចការងារ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ពលរដ្ឋ​ខ្មែរ លួច​ឆ្លង​ដោយ​ខុសច្បាប់ ជាពិសេស​ប្រទេស​ថៃ​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ លទ្ធផល​ការងារ​ប្រចាំ​ខែកញ្ញា និង​ទិសដៅ​ការងារ​ខែតុលា ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​ក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍​ឯក ឧ​ត្ត​ម​សេនីយ៍​ទោ អគ្គនាយករង​, ប្រធាន​នាយកដ្ឋាន​ទាំងអស់ រួមជាមួយ​លោក​ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍ រាជធានី​-​ខេត្ត និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​។​

​បន្ទាប់ពី​បានទទួល​ស្ដាប់​របាយការណ៍ ដែល​អាន​ដោយ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ពុំ វិ​ត្យា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប និង​មតិយោបល់​ចូលរួម របស់​ឯកឧត្តម អគ្គនាយករង ប្រធាន​នាយកដ្ឋាន និង​ស្នងការរង រាជធានី​-​ខេត្ត រួចមក ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​មានប្រសាសន៍ បូកសរុប​ដែរ​ថា ដោយ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បណ្ដាល​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ខកខាន​ការប្រជុំ​ប្រចាំខែ​ជាច្រើន​ខែ​ដែរ ដូចនេះ​កិច្ចប្រជុំ​ពេលនេះ​ដើម្បី ត្រួតពិនិត្យ​លើ​លទ្ធផល​ការងារ បញ្ហា​ប្រឈម ក្នុង​រយៈពេល​កន្លងមក​។​

​ឯកឧត្ដម អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏បាន​ណែនាំ​ទៅដល់​មន្ត្រី​នៅតាម​ច្រកព្រំដែន​ទាំងអស់ ត្រូវ​បង្កើន​ការ​គ្រប់​គ្រង់​ពលរដ្ឋ​ឆ្លងដែន​ដោយ​ខុសច្បាប់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ នៅតាម​ច្រកទ្វា​ព្រំដែន និង​ទប់ស្កាត់​ការ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ជៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ណែនាំ​ទៅដល់​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ទាំងអស់ ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បម្រើសេវា​សាធារណៈ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត ជាពិសេស​ត្រូវ​បង្កើន​កិច្ចការងារ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ពលរដ្ឋ​ខ្មែរ លួច​ឆ្លង​ដោយ​ខុសច្បាប់ ជាពិសេស​ប្រទេស​ថៃ ខណៈ​រាជរដ្ឋាភិបាល​ថៃ បានប្រកាស​ដាក់​ប្រទេស​ស្ថិតនៅក្នុង​គ្រាអាសន្ន​មួយខែ​បន្ថែមទៀត​។​

​ការណែនាំ​បែបនេះ ធ្វើ​បន្ទាប់ពី​ពិនិត្យឃើញថា បើទោះបីជា​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​រាតត្បាត​ជាស​កល ប៉ុន្តែ​ពលករ​ខ្មែរ​នៅតែ​ព្យាយាម​ឆ្លងដែន​ខុសច្បាប់ តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ កើតមាន​ជា​រៀងរាល់ថ្ងៃ ដោយសារតែ​កត្តា​ជីវភាព និង​តាម​ការអូសទាញ​ពី​សំណាក​មេខ្យល់ ដើម្បី​ចេញទៅ​ធ្វើ​ការងារ ខណៈ​ក្នុង​ខែកញ្ញា​កន្លងទៅនេះ ភាគី​ថៃ បាន​ចាប់បញ្ជូន​ត្រឡប់មកវិញ ចំនួន ៣៦​លើក ស្មើនឹង ៩៩៥​នាក់ ក្នុងនោះ​ស្រី ១៦៩​នាក់ និង​កុមារ ៦០​នាក់​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប លទ្ធផល​ការងារ​ប្រចាំ​ខែកញ្ញា និង​លើក​ទិសដៅ​ការងារ​បន្ត​ខែតុលា ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នា​ព្រឹក​ថ្ងៃទី ៦ តុលា​នេះ នៅ​អគ្គនាយក​រដ្ឋា​ន​អន្តោប្រវេសន៍ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ជំរុញ​ទៅ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ទាំងអស់ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​វិន័យ សេចក្ដីថ្លៃថ្នូរ ចេះ​គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន និង​ជៀសវាង​ដាច់ខាត​នូវ​ការប្រើប្រាស់​មុខងារ និង​សិទ្ធិអំណាច​របស់ខ្លួន ដើម្បី​ប្រព្រឹត្ត​អំពើ​មិន​គប្បី ការប្រព្រឹត្ត​អំពើពុករលួយ ការប្រកាន់​បក្ខពួក និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គុណសម្បត្តិ ៤​យ៉ាង គឺ ឆន្ទៈ​ម្ចាស់ការ មនសិការ​វិជ្ជាជីវៈ ភក្ដីភាព និង​វប្បធម៌​សេវាសាធារណៈ​៕​ដោយ : បញ្ញា​ស័ក្តិ​

  

spot_img
×