Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ខ្នាត​យក្ស​ដំបូង​នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​

spot_img

កណ្តាល​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែតុលា ឆ្នាំ​២០២០​ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ គីឡូម៉ែត្រ​លេខ​២៤ ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» គឺជា​គម្រោង​សួន​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ ពី​កណ្តាល​រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន «​ព្រី​នស៍ ខ​ល​ឈ័​រ អេ​ន ធួ​រី​ហ្សឹ​ម ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក​» ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ជាង ១៣​ហិកតា ជាមួយ​គម្រប​រុក្ខជាតិ​បៃតង​ចំនួន ៨៨​ភាគរយ​។
​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ជា​រមណីយដ្ឋាន​អេកូឡូស៊ី​ខ្នាត​អន្តរជាតិ​មួយ ដែល​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​ការសម្រាកលម្ហែ​កាយ វិស្សមកាល​ជាមួយ​ទេសភាព​ស្រស់បំព្រង ការកម្សាន្ត​លក្ខណៈ​គ្រួសារ និង​ទេសចរណ៍​លក្ខណៈពិសេស ដែល​រួមបញ្ចូល​នូវ​សួនផ្កា​ចម្រុះ​ពណ៌ សួន​កម្សាន្ដ​រីករាយ បន្ទប់​ស្នាក់នៅ​បែប​ផ្ទះ​ឈើ និង​អាហារ​ឆ្ងាញ់ៗ​នៅក្នុង​ទីតាំង​តែមួយ​។​

​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» មាន​គម្រោង​កម្សាន្ត​ដូចជា ការកម្សាន្ត​បែប​ផ្សងព្រេង រំភើប កក់ក្តៅ និង​ពោរពេញ​ដោយ​មនោសញ្ចេតនា​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ក៏មាន​កង​វិល​កម្ពស់ ៨៨​ម៉ែត្រ ដែល​ប្រៀបដូចជា​ភ្នែក​នៃ​ទីក្រុង​ភ្នំពេញ រួមជាមួយ​ពិភព​ទឹក​កម្សាន្ត​ព្រី​នស៍ ដែលមាន​ទំហំ​ប្រមាណ ១​ហិកតា ទីវាល​ប្រណាំង​ឡាន​ប្រកបដោយ​ស្តង់ដារ និង​សួន​រុក្ខជាតិ​អេកូឡូស៊ី​ជាដើម​។​

​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ផ្តល់​ការកម្សាន្ត​ជូន​ដល់​អ្នកទេសចរ​គ្រប់​វ័យ ពោល​គឺមាន​កន្លែង​កម្សាន្ត​សម្រាប់​មនុស្ស​គ្រប់​វ័យ​ទាំងអស់​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» មាន​សេវាកម្ម​កម្សាន្ត​ដូចជា​៖ ឧបករណ៍​ជិះ​ទម្លាក់ កៅអី​វិល​ហោះហើរ សេះ​វិល ទូក​ចោរ​សមុទ្រ រថយន្តបុក​គ្នា ឌី​ស្កូ​ក្រឡាប់ចាក់ រថយន្ត​ប្រណាំង កន្ត្រ​កវិល និង​សួន​ទឹកជា​ដើម​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» បើកទ្វារ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ​។ តម្លៃ​សំបុត្រ មាន​ចាប់ពី ៤​ដុល្លារ រហូតដល់ ៤០​ដុល្លារ​។ សម្រាប់​សំបុត្រ​តម្លៃ ៤០​ដុល្លារ គឺ​អ្នកទេសចរ​អាច​លេង​រាល់​ឧបករណ៍​កម្សាន្ត​ដែលមាន​នៅក្នុង​មណ្ឌល​កម្សាន្ត​មួយ​នេះ​។ ក្រៅតែពី​ផ្តល់នូវ​ការកម្សាន្ត​ដ៏​សម្បូរបែប​ហើយ​នោះ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​នេះ ក៏បាន​រួមចំណែក​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​រហូតដល់​ប្រមាណ ១៩០​នាក់​៕​ដោយ​៖​កូ​ឡាប​

spot_img
×