Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ ពិនិត្យ​ទៅលើ​ឯកសារ​ទស្សនទាន ព្រមទាំង​ការសិក្សា​ស្រាវជ្រាវ ពាក់ព័ន្ធ​ទៅនឹង​ការរៀបចំ​គោលនយោបាយ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា ឯកឧត្តម​រដ្ឋមន្ត្រី​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង ពិភាក្សា​និង​ពិនិត្យ​ទៅលើ​ឯកសារ​ទស្សនទាន ព្រមទាំង​ការសិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ ទៅនឹង​ការរៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា

​នៅ​ទីស្តីការក្រសួង នា​រសៀល ថ្ងៃ អង្គារ ទី ៦ ខែ តុលា ឆ្នាំ​២០២០ នេះ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ពិភាក្សា និង​ពិនិត្យ​ទៅលើ​ឯកសារ​ទស្សនទាន ព្រមទាំង​ការសិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ ទៅនឹង​ការរៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ដែល​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ បានធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​ចងក្រង​។​
​ក្នុង​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និង​អគ្គាធិការ នៃ​ក្រសួងយុត្តិធម៌​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×