Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដោយសារ​ឥទ្ធិពល​គ្រឿងញៀន ធ្វើឱ្យ​យុវជន​ម្នាក់ ហ៊ាន​លើកដៃ​វាយ​ឪពុក​បង្កើត​គ្មាន​ញញើត ព្រោះ​ខឹង​ឪពុក​យក​ខ្លួន ទៅ​ដា​ក់នៅ​មណ្ឌល​កែប្រែ​

spot_img

​ត្បូងឃ្មុំ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា មាន​ករណី​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង កូនប្រុស​ទំនើង​ម្នាក់ ហ៊ាន​លើកដៃ​វាយ​ឪពុក​បង្កើត​ខ្លួនឯង ។ សមត្ថកិច្ច​បានបញ្ជាក់​ថា​មូលហេតុ​បង្ក​ឲ្យ​មាន​ករណី​កើតឡើង ដោយសារ​ឥទ្ធិពល​គ្រឿងញៀន ខណៈ​ជន​រូបនោះ​ជា​មនុស្ស​ញៀន​ថ្នាំ ខឹង​ឪពុក​យក​ខ្លួន ទៅ​ដា​ក់នៅ​មណ្ឌល​កែប្រែ​ទើប​ធ្វើ​សកម្មភាព​នេះ​។​

​បើតាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានបញ្ជាក់​ថ កាលពី​ថ្ងៃ​ចន្ទ ទី​៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:៣០​រសៀល នៅ​ចំណុច​ចម្ការកៅស៊ូ​របស់​ឈ្មោះ ជ័យ ស៊ីថា ភេទ​ប្រុស ស្ថិតនៅ​ភូមិ​ខ្ជាយ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ករណី​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង ដែល​បង្កដោយ​ជនសង្ស័យ​ឈ្មោះ សយ សុខ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ខ្ជាយ ឃុំ​ជាំ​គ្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​ជា​កូនបង្កើត​) បានធ្វើ​សកម្មភាព​យក​ព្រនង់​មែក​កៅស៊ូ​មួយ​កំណាត់ វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ជ័យ ស៊ីថា ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ រស់នៅ​ភូមិ​ខ្ជាយ ឃុំ​ជាំ​គ្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​ជា​ឪពុក​បង្កើត​) បណ្ដាល​ឲ្យ​រងរបួស​លើ​កញ្ចឹងក​ផ្នែក​ខាងឆ្វេង​មួយកន្លែង សន្លប់​បាត់ស្មារតី ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់ ចំណែក​ជនសង្ស័យ​រត់​គេចខ្លួន​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍នគរបាល​ជាំ​គ្រវៀន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ការស្រាវជ្រាវ និង​ចុះ​កិច្ចប្រតិបត្តិការ ជា​បន្តបន្ទាប់ ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ សយ សុខ រស់នៅ​ភូមិ​ខ្ជាយ ឃុំ​ជាំ​គ្រវៀន និង​បាន​បញ្ជូនទៅ អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា មូលហេតុ​ជនសង្ស័យ​ឈ្មោះ សយ សុខ ជា​មនុស្ស​ញៀន​ថ្នាំ ខឹង​ឪពុក​យក​ខ្លួន​ទៅ​ដា​ក់នៅ​មណ្ឌល​កែប្រែ​ទើប​ធ្វើ​សកម្មភាព​នេះ​តែម្តង​៕​ដោយ​៖​កូ​ឡាប​

spot_img
×