Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ទំនើង​ជាខ្មែរឥស្លាមម្នាក់ញៀនថ្នាំ ​បាន​យក​ដុំថ្ម​គប់​កញ្ចក់​ព្រះ​វិ​ហ៊ា​ឥស្លាម និង​បាន​កាន់​ដាវ​ជាប់​នៅ​ដៃ​រករឿង​ប្រជាពលរដ្ឋ​ក្នុងភូមិ

spot_img

​ត្បូងឃ្មុំ ៖ យុវជន​ទំនើង​ម្នាក់​ជា​ខ្មែរឥស្លាម បានធ្វើ​សកម្មភាព​យក​ដុំថ្ម​គុប​កញ្ចក់​ចង្អួ​ច​ព្រះវិហារ​ឥស្លាម បណ្តាល​ឲ្យ​បែកខ្ទេច និង​បាន​កាន់​ដាវ​ជាប់​នៅ​ដៃ​ដើររក​រឿង​ប្រជាពលរដ្ឋ​ក្នុងភូមិ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សេ​ដា ចាប់ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ ដើម្បី​បំពេញ​សំណុំរឿង​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​អង្គារ ទី​៦ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​០០​នាទី នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សេ​ដា បានទទួល​ព័ត៌មាន​ពី មេភូមិ​ខ្នាច​ជុំ ឃុំ​សេ​ដា ស្រុក​តំបែរ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៧.២០​នាទី មានឈ្មោះ យូ រ៉​ហ្វី​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ឥស្លាម នៅ​ភូមិ​ខ្នាច​ជុំ ឃុំ​សេ​ដា ស្រុក​តំបែរ បានធ្វើ​សកម្មភាព​យក​ដុំថ្ម​គុប​កញ្ចក់​ចង្អួ​ច​ព្រះវិហារ​ឥស្លាម នៅ​ចំណុច​ភូមិ​ខាងលើ បែក​អស់​មួយ​ផ្ទាំង ហើយ​បច្ចុប្បន្ន​ជន​ខាងលើ​កំពុង​ធ្វើ​សកម្មភាព ប្រដាប​ដោយ​ដាវ កាន់​ជាប់​នៅ​ដៃ និង​រករឿង​ប្រជាពលរដ្ឋ​ក្នុងភូមិ ។

​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​៕​ដោយ : កូ​ឡាប​

spot_img
×