Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ស្ត្រី ​យក​ស្បែកជើងគប់រូប​សម្ដេច​ហ៊ុន សែន​ និង​ហេង សំរិន ពី​បទ​ញុះញង់​ឲ្យមាន​ការរើសអើង និង ជេរប្រមាថ​

spot_img

​ភ្នំពេញ​៖ ស្ត្រី​ឈ្មោះ សំ សុខា ជា​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​យក​ស្បែកជើង​គប់​រូប​សម្ដេច​តេជោ ហ៊ុន សែន​និង​សម្តេច​ពញា​ចក្រី​ហេង សំរិន ដែល​ត្រូវបាន​តុលាការ សម្រេច​ចោទប្រកាន់​ពីបទ ញុះញង់​ឲ្យមាន​ការរើសអើង និង ជេរប្រមាថ និង​ចេញ​ដីកា​ឲ្យ​តាម​ចាប់ខ្លួន​នោះ ត្រូវបាន​បញ្ជូន​ចូល​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ។​

​មន្ដ្រីនគរបាល​បានបញ្ជាក់​ថា​ការចាប់ខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ​បាន​ធ្វើឡើង​ក្នុង​ទឹកដី​កម្ពុជា ក្រោយពេល​ដែល​ជន​នេះ ត្រូវ​អាជ្ញាធរ​ថៃ​បណ្តេញចេញ​ពី​ទឹកដី​របស់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៨​កុម្ភៈ ។​

​លោក​ឧត្តមសេនីយ៍ សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បានបញ្ជាក់​ថា សមត្ថកិច្ច​បាន​បញ្ជូន​ជន​ត្រូវ​ចោទ​ទៅកាន់​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ដើម្បី​ដាក់​ឃុំឃាំង តាម​ដីកា​របស់​តុលាការ នៅវេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ​នេះ​។ នៅ​ពេល​នាំ​ខ្លួន​ទៅកាន់​ពន្ធនាគារ​នោះ គេ​សង្កេតឃើញ​មាន​សាច់ញាតិ និង​មន្ត្រី​របស់ UN ប្រចាំ​នៅ​កម្ពុជា ទៅសួរសុខទុក្ខ​ផងដែរ​។​

​ការចាប់ខ្លួន​ស្ដ្រី​រូបនេះ​ត្រូវបាន​ធ្វើឡើង ក្រោយ​លោក ស៊ឹង វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ចេញ​ដីកា​បង្គាប់ឲ្យ​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ ដោយ ដីកា​នេះ​បញ្ជាក់ថា ស្ដ្រី​ឈ្មោះ សំ សុខា អាយុ​៣៨​ឆ្នាំ ត្រូវបាន​ដាក់​ស្ថិត​ក្រោម​ការពិនិត្យ​ពី​បទ ញុះញង់​ឲ្យមាន​ការរើសអើង និង ជេរប្រមាថ ប្រព្រឹត្តទៅ​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៤៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤-៥ ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×