Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្លឹ​ងៗ​! កុ​សុ​ម៉ា ញ៉​ក់ញី ឱក សុគន្ធ​កញ្ញា មិន​ប្រណី ចុងក្រោយ​ខ្លាច​លោក អ៊ឹង សុខលី រករឿង​

spot_img

​សុភ​ក្ត្រ កុ​សុ​ម៉ា ហេតុតែ​ស្រឡាញ់​ពេក​នៅ​មិន​នៅ​ទៅ​ថើប​អ្នកនាង ឱក សុគន្ធ​កញ្ញា មួយ​ទំហឹង​តែម្តង​មិន​ក្រែង​ចិត្ត​លោក អ៊ឹង សុខលី អី​បន្តិច ចុងក្រោយ​បែរជា​ភ័យ ខ្លាច​មាន​ស្នាម​ជាំ​លោក អ៊ឹង សុខលី រករឿង​។​

​ក្នុង Clip វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម បានបង្ហាញ​ពី​ភាពស្និទ្ធស្នាល​យ៉ាងខ្លាំង​រវាង​អ្នកនាង ឱក សុគន្ធ​កញ្ញា និង​កញ្ញា កុ​សុ​ម៉ា​។ ដោយ​កញ្ញា កុ​សុ​ម៉ា បាន​ថើប​ញ៉​ក់ញី​អ្នកនាង ឱក សុគន្ធ​កញ្ញា មួយ​ទំហឹង​តែម្តង ដែល​បាន​ស្តែង​ចេញពី​អារម្មណ៍​ស្រឡាញ់​ពេញចិត្ត​របស់ខ្លួន​ចំពោះ​អ្នកនាង ឱក សុគន្ធ​កញ្ញា​។ ក្នុង​វីដេអូ​នោះ​ផងដែរ ខណៈ​កំពុង​ជជែក​គ្នា​សើច​ក្អាកក្អាយ មិត្តភក្តិ​របស់​កញ្ញា កុ​សុ​ម៉ា បាន​ចាក់​ចង្កេះ​នាង​ដែល​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ច្រឡំ​ដៃ​វាយ​ស្មា​អ្នកនាង ឱក សុគន្ធ​កញ្ញា មួយ​ដៃ ធ្វើ​ឲ្យ សុភ​ក្ត្រ កុ​សុ​ម៉ា ប្រ​ញ៉ាប់​ថើប​ត្រង់​កន្លែង​ដែល​ខ្លួន​បាន​វាយ​អ្នកនាង ឱក សុគន្ធ​កញ្ញា វិញ ដើម្បី​បង្ហាញថា​ជា​អ​ចេទនា ហើយ​និយាយ​លេងសើច​ថា “​ប្រាប់​ប្តី​មក​ច្រៀង ប្រយ័ត្ន​ទៅផ្ទះ​វិញ​មាន​ស្នាម​ជាំ​ប្តី​រករឿង​ណា​”​។ និយាយ​ដល់​ចំនុច​នេះ​អ្នកនាង ឱក សុគន្ធ​កញ្ញា ក៏បាន​តប​ដោយ​អស់សំណើច​ថា “​នឹង​ប្រាប់​ស្វាមី​របស់ខ្លួន​ថា​កញ្ញា កុ​សុ​ម៉ា ជា​អ្នក​វាយ​”​។​

​ជាការ​ពិតណាស់​តាមរយៈ​វីដេអូ​ខាងលើ​អ្នក​ទាំង​២​គ្រាន់តែ​និយាយ​គ្នា​លេង​ប៉ុ​ន្នោះ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ហ្វេ​នៗ​ចាប់អារម្មណ៍​នោះ​គឺ​មិន​នឹកស្មានថា​អ្នក​ទាំង​២​ស្និត​ស្នាល​គ្នា​ដល់​ម្លឹ​ង​សោះ ហើយក៏​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សប្បាយចិត្ត​មិន​ស្ទើរ​ដែរ ដែលមាន​idol មាន​សម្ព័ន្ធ​ភាពល្អ​និង​គ្នា​បែបនេះ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×