Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​មែនៗ​! ស៊ុន កណ្ណិកា ឡាយ​វីដេអូ​សុំទោស និង​បកស្រាយ​រឿង​លុយ​ដុល្លារ​ទាំង​ដុំៗ​….​ការពិត​អ៊ីចឹង​សោះ​!

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​ជាច្រើន បានទទួល​ជ្រាប​រួចហើយ ចំពោះ​ជំទាវ ស៊ុន កណ្ណិកា ដែល​វិ​វត្ត​ខ្លួន​មកជា​ថៅកែ​ជំនួញ Online ដែល​ថ្មីៗ​នេះ បាន​បង្ក​ឲ្យ​មហាជន​រិះគន់​ឡើង​កក្រើក​ហ្វេ​ស​ប៊ុ​ក​តែម្តង ដោយសារ​មានការ​ហួសចិត្ត​យ៉ាងខ្លាំង ទៅនឹង​ទង្វើ​នៃ​ការ​អួត​ពី​ចំណូល​រកស៊ី​របស់ខ្លួន ដោយបាន​បង្ហោះ​រូបភាព​លុយ​ដុល្លារ​ទាំង​ដុំៗ និង​សូម្បី​ទម្លាយ​ឆាត​ជាមួយ​កូនក្រុម​បាញ់​លុយ​ចូល​កុង​ធនាគារ​របស់ខ្លួន​ម្តង​១​លាន​ដុល្លារ​ឯណោះ ដែល​ពុំទាន់​មាន​អ្នកណាម្នាក់​អាចធ្វើ​រឿងនេះ​បាន​។​

​តែ​យ៉ាងណា ក្រោយ​រឿង​ដ៏​ហួសចិត្ត​នេះ​បាន​ផ្ទុះឡើង នៅពេលនេះ ស៊ុន កណ្ណិកា បាន​ចេញមុខ​បកស្រាយ​តាម​ការ​ឡាយ​វីដេអូ​មួយ​កាលពី​ល្ងាច​មិញ​នេះ (​ថ្ងៃទី​៦ ខែតុលា​) ដោយបាន​ធ្វើការ​សុំទោស​ដល់​បងប្អូន​ទាំងអស់គ្នា ចំពោះ​អ្វីៗ​ដែល​រូបនាង​បានធ្វើ​ឡើង​ដែល​បងប្អូន​គិតថា​មិន​គប្បី​។ ដោយឡែក ចំពោះ​រឿង​លុយ​ដុល្លារ​ទាំង​ដុំៗ​នោះ ស៊ុន កណ្ណិកា ក៏​សូមបញ្ជាក់ថា តាមពិត​គឺជា​លុយ​ដែល​រូបនាង​រក្សាទុក (Save ចេញពី Google) ហើយ​ដាក់​នៅលើ​អេក្រង់​ទូរស័ព្ទ​ជាប់​រហូត ព្រោះតែ​ស្រឡាញ់​រូប​លុយ​ហ្នឹង​ដែលមាន​ចំនួន​ច្រើន​បែបនេះ​។​

​យ៉ាងណាមិញ ជាមួយនឹង​កំហុសឆ្គង​ដទៃទៀត​ដែល​បានកើត​ឡើង​ដោយ​អ​ចេតនា​ផងដែរ​នោះ ជំទាវ ស៊ុន កណ្ណិកា ក៏បាន​ទទួលស្គាល់ថា​ខ្លួន​ត្រឹម​ជា​ក្មេងស្រី​មាន​អាយុ​ទើប​ជាង​២០​ប៉ុណ្ណោះ (​កើត​ឆ្នាំ​១៩៩៧) ហេតុនេះ រូបនាង​ពុំ​អាចធ្វើ​អ្វីៗ​ឲ្យ​ត្រូវ​ផ្គាប់ចិត្ត​បងប្អូន​បាន​ឥតខ្ចោះ​នោះទេ​។ ប៉ុន្តែ បើទោះជា​ក្មេង​ពិតមែន តែ​រូបនាង​មាន​សមត្ថភាព​ក្នុងការ​រកស៊ី ហើយ​មិនមែន​តែត្រឹម​ហ្នឹង​ទេ គឺ​នៅ​វ័យ​ច្រើនជាង​ហ្នឹង​ត​ទៀត​។​

​បន្ថែម​ពីនេះ ស៊ុន កណ្ណិកា ក៏បាន​បង្ហោះ​សារ​មួយ​ឃ្លា​ក្រោយ​ឡាយ​សុំទោស​ជា​សាធារណៈ ដោយបាន​លើកឡើង​ជុំវិញ​កំហុសឆ្គង​របស់​មនុស្ស​ម្នាក់ៗ​យ៉ាង​ដូច្នេះ​ថា​៖ «​គ្មាន​នរណាម្នាក់​ល្អឥតខ្ចោះ​ឡើយ សូម្បីតែ​ខ្មៅ​ដៃ​ក៏មាន​ជ័រលុប​ដែរ រៀន​ពី​កំហុស ធ្វើ​ខុស ចេះ​កែ ព្រោះ​ជីវិត​យើង​ត្រូវ​ទៅមុខទៀត មិនមែន​នៅត្រឹម​និង​ទេ​ណា បើ​គ្មាន​អ្នកណា​អភ័យទោស​អោយ​យើង​គឺ​យើង​អភ័យទោស​ឲ្យ​ខ្លួនឯង​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ​» ៕ ដោយ​៖ លឹម ហុង​

spot_img
×