Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបករណ៍​សន្សំសំចៃ​ថាមពល​អគ្គិសនី Energy Saving Box ឬ Electricity Saving Box គឺជា​ការបន្លំ​បោកប្រាស់ ដើម្បី​កេង​យកចំណេញ​ពី​ការលក់​ផលិតផល​ប៉ុណ្ណោះ​

spot_img

​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​លើកឡើងថា ករណី​ផ្សព្វផ្សាយ​បន្លំ​បោកប្រាស់​ក្នុង​បណ្ដាញ​សង្គម អំពី​ឧបករណ៍​សន្សំសំចៃ​ថាមពល​អគ្គិសនី Energy Saving Box ឬ Electricity Saving Box ។​

​អគ្គិសនី​កម្ពុជា សូម​ជូនដំណឹង​ដល់​សាធារណជន​មេត្តា​ជ្រាបថា នាពេល​ថ្មីៗ​នេះ មាន​ទំព័រ​បណ្តាញ​សង្គម​Facebook ឈ្មោះ Cambodia Green Energy និង​ទំព័រ​បណ្តាញ​សង្គម Facebook មួយចំនួនទៀត បាន ផ្សព្វផ្សាយ​អំពី​ឧបករណ៍​អគ្គិសនី​មួយ ដែល​ទំព័រ​បណ្តាញ​សង្គម Facebook ទាំងនោះ​ហៅថា Energy Saving Box ឬ Electricity Saving Box និង​បានធ្វើការ​ផ្សព្វផ្សាយ​បោកប្រាស់​ថា​ឧបករណ៍​នោះ​អាច​សន្សំសំចៃ​ថាមពល អគ្គិសនី​បាន​ដល់​ទៅ ៤០% ដែល​អាចធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អគ្គិសនី​បង់​ថវិកា​តិចជាង​មុន ។

​តាម​ការ​គាស់​ពិនិត្យ ខាងក្នុង​ឧបករណ៍​នេះ ឃើញ​មានតែ​បរិក្ខារ​អគ្គិសនី​មួយ​ប្រភេទ ដែល​ភាសា​បច្ចេកទេស​អគ្គិសនី​គេ​ហៅថា កុង​ដង់ សា​ទ័​រ​មួយ​គ្រាប់​តូច​ប៉ុណ្ណោះ ដែល​អាច​ទិញ​បាន​នៅ​ទីផ្សារ​ក្នុងតម្លៃ​ប្រហែល ២ ដុល្លារ ប៉ុណ្ណោះ ។ កុង​ដង់​សា​ទ័​រ គឺជា​ឧបករណ៍​សម្រាប់​ភ្ជាប់​បន្ថយថាមពល​អសកម្ម (Reactive Power) និង​បន្ថយ​ការធ្លាក់​តង់ស្យុង ដែល​កើត ឡើង​ដោយសារ​ការប្រើប្រាស់​អគ្គិសនី​ច្រើន ប៉ុន្តែ​ការយក​កុង​ដង់​សា​ទ័​រ​មួយ​គ្រាប់​តូច​មក​ថា​ជាការ​សន្សំសំចៃ​ដូច្នេះ គឺជា​ការបោកប្រាស់​ទាំង​ស្រុង ។

​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​អ្នកប្រើប្រាស់​អគ្គិសនី​លំនៅដ្ឋាន​ធុន​តូច និង​មធ្យម ការគិតថ្លៃ​អគ្គិសនី​គឺ​យកតែ​លើ​ថាមពល​សកម្ម (Active Power) ប៉ុណ្ណោះ មិន​យក​ថ្លៃ​លើ​ថាមពល អសកម្ម​ឡើយ ដូច្នេះ​កុង​ដង់​សា​ទ័​រ​មួយ​គ្រាប់​តូច​ក្នុង​ឧបករណ៍​ផ្សព្វផ្សាយ​បោកប្រាស់​ខាងលើ មិនមាន​ប្រយោជន៍ ក្នុងការ​ប្រើប្រាស់​សម្រាប់​អ្នកប្រើប្រាស់​អគ្គិសនី​ធុន​តូច និង​មធ្យម​ឡើយ ។ ចំពោះ​អ្នកប្រើប្រាស់​ធុន​ធំ និង​ដុំ ដែល ប្រើប្រាស់​អគ្គិសនី​ច្រើន ហើយ​ត្រូវ​បង់ថ្លៃ​ប្រើប្រាស់​ថាមពល​អសកម្ម​ចំនួន ១០០ រៀល ក្នុង ១ គីឡូ​វ៉ារ​ម៉ោង (kVarh) ប្រសិនបើ​ប្រើ​លើសពី​ការកំណត់ គេ​អាច​ដាក់កុង​ដង់​សា​ទ័​រ​ដើម្បី​បន្ថយថាមពល​អសកម្ម​ដែល​គេ​ប្រើ ក៏ គេ​ត្រូវ​ដាក់កុង​ដង់​សា​ទ័​រ​នេះ ជា​ប្រភេទ​ធំៗ​ដែលមាន​កុង​ដង់​សា​ទ័​រ​ធំៗ​ដែរ មិនមែន​មួយគ្រា​ប់​តូច​ដូច​កុង​ដង់​សា​ទ័​រ​គេ​ដាក់​នៅក្នុង​ទូរទស្សន៍ ឬ ក្នុង​ម៉ាស៊ីនត្រជាក់​ដូច្នេះ​ទេ ។ ជារួម ឧបករណ៍​ដែល​បាន​ផ្សព្វផ្សាយ​ខាងលើនេះ ពុំ​អាចជួយ​អ្វី​បាន​ទាំងអស់​ដល់​អ្នកប្រើប្រាស់​អគ្គិសនី នៅ​កម្ពុជា ការផ្សព្វផ្សាយ​ខាងលើ​គ្រាន់​តែមាន​ចេតនា​បន្លំ និង​បោកប្រាស់ កេង​យកចំណេញ​ពី​ការលក់​ផលិតផល​នេះ​នៅ​កម្ពុជា​ប៉ុណ្ណោះ ៕​ដោយ​៖​កូ​ឡាប​


spot_img
×