Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​៤​នាក់​ជា​មុខសញ្ញា​ជួញដូរ រក្សាទុក​ដឹកជញ្ជូន​គ្រឿងញៀន និង​ប្រើប្រាស់​សារធាតុ​ញៀន ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​

spot_img

​ខេត្តស្វាយរៀង​៖ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ រក្សាទុក​ដឹកជញ្ជូន​គ្រឿងញៀន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ចំនួន​៤​នាក់ ស្រី​១​នាក់ រួម​ជាមួយនឹង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក​ឧ​ត្ត​ម​សេនីយ​យ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត ស្វាយរៀង​និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សុថា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង និង​លោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ និង​ទី​៥ ខែតុលា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ .​ក្រុង​ស្វាយរៀង និង​មាន​កិច្ចសហការ​ល្អជា​មួ​យក​ម្លាំ​ង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោមចៅ​១ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក​ដឹកជញ្ជូន​គ្រឿងញៀន​ដោយ​ខុសច្បាប់ ១​លើក​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ ស្រី​១​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន -​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២៧​កញ្ចប់​(​ធំ​៣​កញ្ចប់​)​ទម្ងន់​១៩១,៦​ក្រាម -​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង -​ទូរស័ព្ទដៃ​៣​គ្រឿង -​រួមជាមួយ​ឧបករណ៍​ជក់​ប្រើប្រាស់​និង​សម្ភារ​វេច​ខ្ចប់​មួយចំនួនទៀត​៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×