Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រៀវ​ណាស់​! កីឡាក​បាល់ទាត់​ម្នាក់ ភ្លាត់​បាក់​ឆ្អឹងភ្លៅ​២​កំណត់ នៅលើ​ទីលាន​គួរ​ឲ្យ​អាសូរ សូម​កីឡាករ​ទាំងអស់​ប្រកួត​ប្រុងប្រយ័ត្ន​ផង​

spot_img

​ប្រាកដ​ណាស់​ថា យើងទាំងអស់គ្នា​មាន​ចំណង់​ចំណូលចិត្ត ចំពោះ​កីឡាបាល់ទាត់ ព្រោះថា បាល់ទាត់​ត្រូវបាន​ចាត់ទុកជា​ស្តេច​កីឡា​មួយ ដែល​ត្រូវបាន​ផ្តល់​តម្លៃ​ខ្ពស់​នៅលើ​ពិភពលោក​។ តែ​ទន្ទឹម​នោះ​ផងដែរ កីឡាករ​ម្នាក់ៗ​ក៏ត្រូវ​តែ​ទទួល​ការហ្វឹកហាត់​កាយសម្បទា​រឹងមាំ និង​ជំនាញ​ទាត់​បញ្ជូន​គ្រាប់​បាល់ ដើម្បី​អាច​ដំណើរការ​ប្រកួត​បាន​យ៉ាង​រលូន និង​ជៀសវាង​មាន​បញ្ហា​ដោយ​ប្រការ​ណាមួយ​។​

​ជាក់ស្តែង ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម មនុស្ស​ជាច្រើន​បាន​ចែករំលែក​រូបភាព​ដ៏​រន្ធត់​មួយ នៅលើ​ទីលាន​ប្រកួត​បាល់ទាត់​នៅក្នុង​ស្រុក Ha Dong ប្រទេស​វៀតណាម ដោយបាន​បង្ហាញ​កីឡាករ​ម្នាក់​ត្រូវ​ភ្លាត់​បាក់​ឆ្អឹងភ្លៅ​យ៉ាង​សាហាវ ដែល​ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​ស្រៀវ​ខ្លាំងណាស់​។​

​ហេតុការណ៍​ដ៏​មិន​នឹកស្មាន​ដល់​នេះ ត្រូវបាន​ដឹងថា​បានកើត​ឡើង បន្ទាប់ពី​ក្រុមកីឡា​ករទាំង​ពីរបាន​ប្តូរ​គ្នា​យ៉ាង​ស្វិតស្វាញ ហើយ​ការដណ្តើម​គ្រាប់​បាល់​នោះ​ក៏បាន​បង្ក​ឲ្យ​កី​ឡករ​ម្នាក់នេះ ត្រូវ​ភ្លាត់​បាក់​ឆ្អឹងភ្លៅ​ខាងស្តាំ​២​កំណាត់​បែបនេះ​តែម្តង​។​

​តែ​យ៉ាងណា សម្រាប់​ឧប្បទ្ទវហេតុ​ខាងលើនេះ​ផងដែរ ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​សម្តែង​ការមិន​ពេញចិត្ត ទៅនឹង​ស្ទីល​លេង និង​ឥរិយាបទ​របស់​កីឡាករ​ទាំងពីរ​ក្រុម ដែល​ក្នុងនោះ​ដូចជា​ការលេង​មិនចេះ​យោគយល់​គ្នា​ជាដើម​៕ ដោយ​៖ លឹម ហុង​

spot_img
×