Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ACU រកឃើញ​មេបញ្ជាការ ផ្នែក​សឹក​រង​ភ្នំស្រុក បើក​ប្រាក់ខែ​២​កន្លែង ត្រូវបាន​លុបឈ្មោះ​១​កន្លែង​ចេញ និង​កាត់ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​

spot_img

​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស្រាវជ្រាវ​រកឃើញថា​មេបញ្ជាការ ផ្នែក​សឹក​រង​ភ្នំស្រុក តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ​បើក​ប្រាក់ខែ​២​កន្លែង ហើយ​ត្រូវបាន​លុបឈ្មោះ​មួយកន្លែង​
​ចេញពី​កងយោធពល​ខេមរភូមិន្ទ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា តាម​ពាក្យ​ប្តឹង​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជូន​ដល់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សំ វណ្ណ​ថន អគ្គលេខាធិការ ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ ក្រសួងការពារជាតិ ធ្វើការ​ស្រាវជ្រាវ និង​មាន​វិធានការ នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​លទ្ធផល​ម​ក​វិញ គួរ​ឲ្យ​កោតសរសើរ​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ ក្រសួងការពារជាតិ​។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា ឈ្មោះ យី គ​ន្ធៈ ឬ យីន គ​ន្ធា ពិតជា​មនុស្ស​តែ​ម្នាក់ ហើយ​បាន​បើកប្រាក់​បៀវត្សរ៍ ២​កន្លែង ប្រាកដ​មែន ហើយ​ក្រសួងការពារជាតិ បានសម្រេច​លុបឈ្មោះ យីន គ​ន្ធា ឋានន្តរស័ក្តិ វរសេនីយ៍ទោ អត្តលេខ ០១៦៣៤០ ជា​មេបញ្ជាការ ផ្នែក​សឹក​រង​ភ្នំស្រុក តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ យោធពល​ភូមិភាគ​ទី​៥ ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​៕​ដោយ​៖​កូ​ឡាប

spot_img
×