Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​អបអរសាទរ​! កូន​ខ្មែរ​ម្នាក់​បាន​ចូលរៀន​ផ្នែក​យោធា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក ពិសេស​ជា​តំណក់ឈាម​អតីត​តារាភាពយន្ត អម្ពរ ទេវី និង​លោក​….

spot_img

ភ្នំពេញ​៖ អតីត​តារាភាពយន្ត​ស្រី​ដ៏​ល្បីឈ្មោះ និង​មាន​ភាព​លេចធ្លោ​លើ​វិថី​សិល្បៈ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ និង ៩០ អ្នកនាង អម្ពរ ទេវី បាន​បាត់​វត្តមាន​អស់​រយៈពេល​ជាង​២​ទសវត្សរ៍​មកហើយ បន្ទាប់ពី​បាន​ដកខ្លួន​ពី​វិថី​សិល្បៈ ទៅសម្ងំ​រស់នៅ​យ៉ាង​សុខសាន្ត និង​ពោរពេញ​ដោយ​សុភមង្គល នៅឯ​សហរដ្ឋអាមេរិក បន្ទាប់ពី​បាន​រៀបការ​ស្វាមី​ទី​២​ជា​អាណិកជន​ខ្មែរ​ម្នាក់​រស់នៅ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៤​។​

​ដោយឡែក ងាក​មក​ចាប់អារម្មណ៍​ពី​តំណក់ឈាម​ម្នាក់​របស់​អ្នកនាង អម្ពរ​ទេវី និង​អតីត​ស្វាមី​លោក​ពេជ្រ ភិ​រុណ គឺ​លោក ភា​រុណ ហ្សូ​លី (Zoli Phirun) ត្រូវបាន​ដឹងថា ក្រោយពី​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក​រួចមក ពេលនេះ លោក​បាន​ចូលរៀន​ផ្នែក​យោធា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ហើយ​។​

​ជាមួយគ្នានេះ​ផងដែរ អ្នកនាង អម្ពរ ទេវី ក្រោយ​ឃើញ​កូនប្រុស​ដែល​ប្រកបដោយ​គន្លង​ធម៌ ហើយ​ខិតខំ​រៀនសូត្រ រហូត​បាន​ចូល​សិក្សា​ផ្នែក​យោធា​ជាន់ខ្ពស់​បែបនេះ ក៏បានផ្តល់​កម្លាំងចិត្ត​ដល់​កូន​យ៉ាង​ដូច្នេះ​ថា​៖ «​អបអរសាទរ​កូនប្រុស​សម្លាញ់ ភាពក្លាហាន រឹងប៉ឹង​របស់​កូន​គឺជា​ស្នាមញញឹម​របស់​ម្ដាយ​អស់​មួយជីវិត សូម​ឲ្យ​កូន​ម្ដាយ​ជួបតែ​សេចក្ដីសុខ Good job កូន​»​។​

​ក្នុងនោះ​ផងដែរ ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស ក៏បាន​សម្តែង​នូវ​មោទនភាព​ជាខ្លាំង ចំពោះ​ជោគជ័យ​ក្នុងការ​សិក្សា​របស់លោក ភា​រុណ ហ្សូ​លី ដែល​ក្នុងនាម​លោក​ជា​តំណក់ឈាម​អ្នកសិល្បៈ​មួយរូប​ថា​៖ «​សូម​អបអរសាទរ កូន​ខ្មែរ​ម្នាក់​បាន​ចូលរៀន​ផ្នែក​យោធា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​។ ហើយ​អ្វីដែល​ពិសេស​នោះ គឺថា​ជា​កូន​ខ្មែរ​ម្នាក់​ដែលមាន​ឈាមជ័រ​ទាំង​ឪពុក និង​ម្តាយ​ជា​អ្នកសិល្បៈ​ទៀត គឺ​លោកស្រី​អ​ម្ភ​ទេវី និង​លោក​ពេជ្រ ភា​រុន​»​។​

​គួរបញ្ជាក់​ផងដែរ​ថា បើទោះបីជា​គ្រានេះ​លោក ពេជ្រ ភិ​រុណ និង​អ្នកនាង អម្ពរ ទេវី លែងលះគ្នា​ដាច់ស្រេច​ទៅហើយ​ក្ដី ក៏​ទំនាក់ទំនង​អ្នក​ទាំងពីរ​ត្រូវបាន​ដឹងថា​នៅតែ​ល្អប្រសើរ ដោយ​រាប់អាន​គ្នា​យ៉ាង​ស្និទ្ធស្នាល មិនមាន​បញ្ហា​ល្អក់កករ​អ្វី​នឹង​គ្នា​នោះឡើយ​៕ ដោយ​៖ លឹម ហុង​

spot_img
×