Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​បញ្ចប់ បុគ្គលិក​កម្មករ​ក្រុមហ៊ុន ស៉ិ​ន​ទ្រី នឹង​ចូលធ្វើ​ការប្រមូល​សំរាម​វិញ​នៅ​រសៀល​នេះ

spot_img

​ភ្នំពេញ​៖ ក្រោយ​ពួកគេ​ទទួលបាន​ដំណោះស្រាយ​សមស្រប​ពីសា​លា​រាជធានី​ភ្នំពេញ បុគ្គលិក​និង​កម្មករ​ក្រុមហ៊ុន ស៉ិ​ន​ទ្រី នឹង​ប្រមូល​សំរាម​វិញ នៅ​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ​ឡើងវិញ ។ ការឯកភាព និង​បញ្ឈប់​នូវ​រាល់​ការធ្វើ​បាតុកម្ម​ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ចុះទៅ​ដោះស្រាយ​ផ្ទាល់​ដល់ទី​តាំង​កើតហេតុ កាលពី​ព្រឹក​ថ្ងៃទី​៧​តុលា ដោយ​ស្នើសុំ​ឲ្យ​បងប្អូន​កម្មករ​ទាំងអស់ ចូល​បម្រើ​ការងារ​វិញ នា​រសៀល ថ្ងៃទី​៧​តុលា​នេះ​។​

​បើ​យោងតាម​កំណត់ហេតុ ការសម្របសម្រួល​ដោះស្រាយ​កលើ​កូដកម្ម​របស់​កម្មក​ក្រុមហ៊ុន ស៊ីន ទ្រី (​ខេ​ម​បូ​ឌា​)​នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម យួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ទេស រុក្ខា​ផល អគ្គ​លេ​ធិ​ការ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ក​.​ប .​ប លោក ឌី គឺ​ដែរ តំណាង​ក្រសួងបរិស្ថាន បាន​ចុះ​ធ្វើការ​សម្របសម្រួល និង​ដោះស្រាយ ករណី​កូដកម្ម បាតុកម្ម នៅ​ក្រុមហ៊ុន ស៊ីន ទ្រី (​ខេ​ម​បូ​ឌា​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជ​ធា​វី​ភ្នំពេញ​។ ម្ចាស់​សហគ្រាស​ឈ្មោះ ខេ​ម ស៊ី​ឌី គ្រុប តំណាង​ដោយ លោក សុខ ហូត​។ មាន​បងប្អូន​កម្មករ​និយោជិត​សរុប​ចំនួន​ប្រមាណ ២.១៥០​នាក់ បានចាប់ផ្តើម​ធ្វើ​កូដកម្ម​ចាប់ពី​ល្ងាច ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ រហូតដល់​បច្ចុប្បន្ន​។ មាន​សហជីព​ដែលមាន បញ្ជិកា​ចំនួន​១ គឺ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍ នៃ​ក្រុមហ៊ុន ស៊ីន (​ខេ​ម​បូ​ឌា​)​។​

​បើតាម​របាយការណ៍​ដ​ដែល​បាន​បញ្ជាក់ថា សកម្មភាព​កូដកម្ម បាតុកម្ម មាន​បងប្អូន​កម្មករ​និយោជិត​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​កូដកម្ម​មុខ​ទីតាំង​យាន្ត​ដ្ឋា​ន​ក្រុមហ៊ុន​ស៊ីន ចាប់ពី​ល្ងាច នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ រហូតដល់​បច្ចុប្បន្ន​ដើ​ម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ចូលរួម​ដោះស្រាយ​នូវ​លក្ខខណ្ឌ​មួយចំនួន​ពាក់ព័ន្ធ​ប្រាក់​បំណាច់​ឆ្នាំ និង​ប្រាក់​អត្ថប្រយោជន៍​ការងារ​។​

​បន្ទាប់ពី​បាន​សម្របសម្រួល និង​ដោះស្រាយ​រួចមក អង្គប្រជុំ​ទទួលបាន​លទ្ធផល ចំពោះ​សំណើ​របស់​បងប្អូន​កម្ម​ករ​និយោជិត​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា ដោះស្រាយ​តាមច្បាប់​ស្តីពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​។ ចំពោះ​ការងារ​របស់​បងប្អូន​កម្មករនិយោជិត​ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធានា​មិន​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៊ីន​ទ្រី​ដេញថ្លៃ​ជាប់ ឬ​មិន​ជាប់​ក៏ដោយ​។ សូម​ឲ្យ​បងប្អូន​កម្មករនិយោជិត​ទាំងអស់គ្នា​ចូលធ្វើ​ការងារ​ធម្មតា​វិញ ចាប់ពី​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ​តទៅ​។​

​ប៉ុន្ដែ​ទោះជា​យ៉ាងណា ក្នុង​អន្ដរកាល​នេះ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ និង​ដាក់​ផែនការ​ឲ្យ​អភិបាលខណ្ឌ​ទាំង​១៤ រួមទាំង​មន្ដ្រី​ពាក់ព័ន្ធ ចុះ​ប្រមូល​សំរាម​ជា​បណ្ដោះអាសន្ន ក្នុង​ពេលនេះ​ផងដែរ​។​

​ការទទួលយក​ដំណោះស្រាយ និង​ព្រមព្រៀង​ចូលធ្វើការ​វិញ​រប​ស់ក​ម្មករ ក្រុមហ៊ុន ស៉ិ​ន​ទ្រី ធ្វើឡើង​ក្រោយ​បញ្ចប់​កិច្ចចរចា​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រវាង​ម្ចាស់​ក្រុមហ៊ុន ស៉ិ​ន​ទ្រី និង​កម្មករ និយោជិត នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ ចុះទៅ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ ក្រុមហ៊ុន ស៉ិ​ន​ទ្រី ខណ្ឌដង្កោ ដើម្បី​ប្រាប់​អំពី​ដំណោះស្រាយ និង​ការសន្យា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះដែរ លោក ឃួ​ង ស្រេង បានផ្ដល់​នូវ​អង្ករ​ចំនួន​២៥​គីឡូក្រាម ក្នុង​ម្នាក់ៗ​។ ដែល​អង្ករ​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×