Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ហ្វាំ​ង​ឡង់ គ្រោង​បើក​ស្ថាន​កុងស៊ុល​កិត្តិយស​នៅ​កម្ពុជា និង​ត្រូវការ​ពលករ​បេះ​ផ្លែឈើ​តាម​រដូវ​កាល​

spot_img

​បាងកក ៖ រដ្ឋាភិបាល​ហ្វាំ​ង​ឡង់ គ្រោង​បើក​ស្ថាន​កុងស៊ុល​កិត្តិយស​នៅ​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត និង​ពង្រីក​កិច្ចសហការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត ក្នុងនោះ​ក៏មាន​ត្រូវការ​ពលករ​បេះ​ផ្លែឈើ​តាម​រដូវ​កាល​ផងដែរ នេះ​បើតាម​ការបញ្ជាក់​របស់ ឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូត​ហ្វាំ​ង​ឡង់​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃឡង់​ដ៏​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់ Royal Embassy of Cambodia in Bangkok នៅ​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២០​។​

​នៅក្នុង​ជំនួប​ជាមួយ ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែតុលា ឆ្នាំ​២០២០ ឧ​ត្ត​ម​មន្ត្រីការទូត​ហ្វាំ​ង​ឡង់​រូបនេះ ក៏បាន​បង្ហើប​ពី​គម្រោង​ផ្តល់ជំនួយ​បច្ចេកទេស និង​សម្ភារ​ដល់​កម្ពុជា ដើម្បី​កសាង​សមត្ថភាព​គ្រូបង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ និង​គម្រោង​កែច្នៃ​សំរាម​ទៅជា​ថាមពល​អគ្គិសនី (Waste Energy)​។​

​ជាការ​ឆ្លើយតប ឯកឧត្តម អ៊ូ​ក សោភ័ណ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គម្រោង​ខាងលើ និង​បានលើកឡើង​ពី​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ហ្វាំ​ង​ឡង់​។
​ឯកឧត្តម​ឯកអគ្គរាជទូត បាន​សន្យា​ផ្តល់​គាំទ្រ​អស់ពី​លទ្ធភាព និង​ស្នើសុំ​សម​ភាគី​ហ្វាំ​ង​ឡង់ ជំរុញ​គម្រោង​ខាងលើ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​នាំយក​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ប្រទេសជាតិ និង​ប្រជាជន​៕​ដោយ​៖​កូ​ឡាប​

spot_img
×