Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មិនធម្មតា​ទេ​! ក្រោយ​ជោគជ័យ​ខ្លាំង​ជំនួញ​ផលិតផល​ថែរក្សា​សម្រស់​ម៉ាក Jesse ពេលនេះ អៀង ម៉ូ​នី​កា សម្រេច​បោះទុន​បើក​ក្រុមហ៊ុន​១​ទៀត​គឺ​ផ្នែក​សេវាកម្ម​…

spot_img

​ភ្នំពេញ​៖ និយាយ​ដល់​អ្នក​ជោគជ័យ​អន​ឡាញ​វ័យក្មេង​ម្នាក់ទៀត នោះ​ប្រិយមិត្ត​ជាច្រើន​ប្រាកដជា​បាន​ស្គា​ល់ហើយ អ្នកនាង​អៀង ម៉ូ​នី​កា ដែល​បាន​ប្រែ​ស្ថានភាព​ជីវិត​ពី​ស្ត្រី​មេផ្ទះ ក្លាយជា​សហគ្រិន​ដ៏​ឆ្នើម​ម្នាក់​ដឹកនាំ​ស្ត្រី​ផ្សេងៗ​ទៀត ដល់​ទៅ​រាប់ពាន់នាក់ និង​មាន​លុយរាប់​ម៉ឺន​ដុល្លារ​កាន់​ពេញៗ​ដៃ បន្ទាប់​ជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡាញ​។​

​ជាក់ស្តែង សហគ្រិន​ដ៏​ឆ្នើម និង​ជា CEO នៃ​ប្រេន​ផលិតផល​ថែរក្សា​សម្រស់​ម៉ាក Jesse រូបនេះ ស្រប​ពេលដែល​ភាពជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡាញ​រីកចំរើន​កាន់តែខ្លាំង នៅពេលនេះ អ្នកនាង​បានសម្រេច​បោះទុន​បើក​ក្រុមហ៊ុន KLY Store សម្រាប់​សេវាកម្មប្លែកថ្មីគួរអោយចាប់អារម្មណ៍ខុសពីអ្នកជោគជ័យដ៏ទៃទៀត គឺ​សាងសង់​អាង​ហែល​ទឹក និង​លក់សម្ភារៈ​អាង​ហែល​ទឹក ​គួរ​ឲ្យ​កោតសរសើរ​ជាខ្លាំង​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ចំនួន​២​ដែលមាន​ឈ្មោះ KLY Swimming Pool និង KLY Cambodia បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ដោយ​រួមទាំង​ការបង្ហាញ​ជូន​នូវ​សេវាកម្ម​លើ​ផ្នែក​លំហែ​កម្សាន្ត​នេះ ដោយបាន​រៀបរាប់​បញ្ជាក់​ដូចខាងក្រោម​៖

KLY Cambodia និង KLY Swimming Pool មាន​សាងសង់​នឹង​លក់​សម្ភារៈអាង​ហែល​ទឹក តំឡើង​នឹង​លក់​សម្ភារ ស្ប៉ា ទឹក​ក្តៅ ទឹក​ត្រជាក់​។ តំឡើង​សម្ភារៈ ស្ទី​ម សូ​ណា​។ ទទួល​សាងសង់​នឹង​លក់​សម្ភារ អាង​ហែល​ទឹក ស្ទី​ម​សូ​ណា ស្ប៉ា​ទឹក​ក្តៅ​ទឹក​ត្រជាក់​។ ទទួល​សិក្សារ​ប្លង់​នឹង​ពិគ្រោះ​យោបល់ មិន​គិតថ្លៃ​។​
:telephone_receiver: 010 888 251 : Telegram Line WhatsApp៕ ដោយ​៖ លឹម ហុង​

 

 

 
            

spot_img
×