Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​តា​អាយុ​ជិត​៦០​ឆ្នាំ តណ្ហា​ក្រាស ចាប់រំលោភ​ចៅស្រី​បង្កើត​

spot_img

​ភ្នំពេញ ៖​ តា​អាយុ​ជិត​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​ប៉ូលីស​ចាប់​ខ្លូន ដោយ​ចោទប្រកាន់​ថា​បាន​ចាប់រំលោភ​ចៅស្រី​បង្កើត​របស់​ខ្លួន​បានសម្រេច នៅក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​ត្រូវបាន​កូន​ប្តឹង​អោយ​ប៉ូលីស​ចាប់ខ្លួន​នោះ​។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​សុក្រ ថៃ្ង​ទី​៩ ខែ​កុម្ភៈ ឆាំ្ន ២០១៨ វេលា​ម៉ោង​៩ និង​៣០ នាទី​បន្ទាប់ពី ឪពុក​ជនរងគ្រោះ​ឈ្មោះ សុខ សុជាតិ បាន​មក​ដាក់​ពាក្យ​បណឹ្ត​ង បឹ្តង​ឪពុក​ឈ្មោះ សុខ​សារី អាយុ ៥៨​ឆ្នាំ ខែ្មរ​មាន​ទីលំនៅ ផ្ទះ​២​បេ ក្រុម​៥ ភូមិ​បាក់​ទូក​សងា្ក​ត់​ទួល​សងែ្ក​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​បាន​រំលោភ​ចៅ ស្រី របស់ខ្លួន ។​

​ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស​. ស​.​ត​. ភេទ​ស្រី អាយុ​១៥​ឆ្នាំ​ស្នាក់នៅ​ទី​កន្លែង​កើតហេតុ​ខាងលើ មុខរ បរ នៅផ្ទះ ។​ ចំណែកជនសង្ស័យ​ឈ្មោះ សុខ សារី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ មុខរបរ នៅផ្ទះ (​ឃាត់ខ្លួន ) ។​

​ប៉ូលិស​បន្តថា​ នៅ​ថ្ងៃទី​០៨​ កុម្ភៈ ​២០១៨ វេលា​ម៉ោង​១២ ជនសង្ស័យ​បាន​ឱ្យ​ចៅស្រី​របស់ខ្លួន (​ដែល​មាន​សតិ​មិន​គ្រប់ ) ដេក​នៅលើ​គ្រែ​ពុំ​ស្លៀកខោ​ទេ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​ធើ្វ​សកម្មភាព ចាប់ រំលោភ​បាន​សម្រេច រួច​កូនស្រី​របស់​ជនសង្ស័យ​បាន​មក​ទាន់​ក៏ស្ទុះ​ទៅ​ចាប់ទាញ​ដៃ​ក្មួយ​ស្រី​យក​មក​ឱ្យ​ស្លៀក​ខោអាវ​យក​ចេញ​មក​ក្រៅ​ផ្ទះ តែម្តង ។​ ​បច្ចុប្បន្ន កម្លាំង​ប៉ុស្តិ៍ ខ​ណ្ឧបាន​កសាង​សំណុំរឿង​ដើម្បី​សាកសួរ​តាម​នីតិវិធី​ច្បាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×