Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូចជា​ងាយស្រួល​ពេក​ហើយ​! បុរស​ម្នាក់​កំពុង​ឈរ​បោស​សំរាម​មុខផ្ទះ ត្រូវ​ចោរ​ជិះ​ម៉ូតូ​ចូល​ឆក់​ខ្សែក​បានសម្រេច​ទាំង​ព្រឹក​នៅ​ម្តុំ​ផ្សារ​ដេប៉ូ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ករណី​ឆក់​នោះ​យើង​គ្រប់គ្នា​ធ្លាប់តែ​បានឮ ឬ​ឃើញ​ផ្ទាល់​ភ្នែក​កើតឡើង​ទៅលើ​ស្ត្រី​ទន់ខ្សោយ ប៉ុន្តែ សម្រាប់​ជា​ករណីនេះ គឺ​ពិត​សាហាវ​មិន​នឹកស្មាន​ដល់ ខណៈដែល​ចោរ​ដ៏​មាន​ជំនាញ​ម្នាក់​ហ៊ាន​ជិះ​ម៉ូតូ​ចូល​ឆក់​ខ្សែក​បុរស​មាឌធំ​ម្នាក់ ដែល​កំពុង​ឈរ​បោស​សំរាម​នៅមុខ​ផ្ទះ យកទៅ​បាត់​ទាំង​ព្រឹក​តែម្តង​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Nith Hpl ដែល​ត្រូវជា​បងប្រុស​ជនរងគ្រោះ បាន​បង្ហោះ​វីដេអូ​ស្តែងៗ​ពី​ករណីនេះ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ដោយ​បង្ហាញ​ពី​សកម្មភាព​ទាំងស្រុង​ចោរឆក់​ខ្សែក​ប្អូនប្រុស​របស់ខ្លួន បានសម្រេច​ទាំង​ព្រឹក ខណៈ​ប្អូន​របស់គាត់​កំពុង​ឈរ​បោស​សំរាម​នៅមុខ​ផ្ទះ ស្ថិតនៅ​ម្តុំ​ផ្សារ​ដេប៉ូ​១​។​

​បើតាម​ពិនិត្យឃើញ​ជាក់ស្តែង ក្រុមចោរ​មាន​គ្នីគ្នា​តែ​២​នាក់​ប៉ុណ្ណោះ ដែល​ម្នាក់​ជា​អ្នក​ឆក់​ជិះ​ម៉ូតូ Honda Dream រីឯ​ម្នាក់ទៀត​ជា​គូកន​ចាំ​បិទគូទ ជិះ​ម៉ូតូ Honda PCX​។​

​តាមរយៈ​វីដេអូ​នេះ​ផងដែរ ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ព្រោះថា​ចោរ​ឥឡូវ​សាហាវៗ​ណាស់ ឆក់​អត់​ស្គាល់​ប្រុស​ឬ​ស្រី ឲ្យ​តែ​ឃើញ​ឱកាស​ស្ងាត់​ល្អ គឺ​អត់​ទុក​នោះទេ​៕ ដោយ​៖ លឹម ហុង​

spot_img
×