Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ថ្នាក់ដឹកនាំ​របស់​វេទិកា​ភាព​ងាយ​រងគ្រោះ នៃ​អាកាសធាតុ ដែល​នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​៧ ខែតុលា​នេះ​

spot_img

​ភ្នំពេញ​៖ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា តប​តាម​ការអញ្ជើញ​របស់លោក​ជំទាវ សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស និង​ជា​ប្រធាន​វេទិកា​ភាព​ងាយ​រងគ្រោះ​អាកាសធាតុ​(CVF) សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ថ្នាក់ដឹកនាំ​របស់​វេទិកា​ភាព​ងាយ​រងគ្រោះ នៃ​អាកាសធាតុ ដែល​នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ​២០២០ ស្របពេល​សម័យប្រជុំ​លើក​ទី​៧៥ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​

​នៅក្នុង​បទ​អន្តរាគមន៍​ផ្សាយ​បន្ត​ផ្ទាល់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​លើកឡើង​អំពី​ផលប៉ះពាល់ ធ្ងន់ធ្ងរ​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​និង​សន្តិសុខ ក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​។
​សម្តេច​តេ​ជោ នឹង​គូសបញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការរួមចំណែក​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​លើ បញ្ហា​ការប្រែប្រួល​អាកាសធាតុ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការដាក់បញ្ចូល​វិធានការ​កាត់បន្ថយ​ផលប៉ះពាល់ ទៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ ដំណើរការ​ទៅមុខ​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា​នៃ​ក្របខ័ណ្ឌ​គតិយុត្ត​និង បច្ចេកទេស​សម្រាប់​កម្ម​វិធី​សកម្មភាព​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​កើតឡើង​ដោយសារ​ការ កាប់បំផ្លាញ​និង​ការ​សឹករេចរឹល​នៃ​ព្រៃឈើ​បូក (REDD+) និង​ការផ្តល់​ទាន់ពេលវេលា​នូវ​របាយការណ៍ -​បច្ចុប្បន្នភាព​ស្ដីពី​ការចូលរួមចំណែក​រប​ស់​ជាតិ ” ក្នុងការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ (NDC Update-UNFCCC)​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ផ្តល់​អនុសាសន៍​មួយចំនួន​ស្តីពី​ការឆ្លើយតប​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ឥទ្ធិពល​អវិជ្ជមាន​នៃ ការប្រែប្រួល​អាកាសធាតុ​ទៅលើ​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម​។​

​ក្នុងនាម​ជា​វេទិកា​ពិភពលោក​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​ងាយ​រងគ្រោះ​ដោយ​ការប្រែប្រួល​អាកាសធាតុ ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ​របស់​វេទិកា​ភាព​ងាយ​រងគ្រោះ នៃ​អាកាសធាតុ នឹងមាន​ការចូលរួម​ពី​សំណាក់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ប្រមុខរដ្ឋ និង រដ្ឋាភិបាល ក៏ដូចជា​ដៃគូ​សំខាន់ៗ​ផងដែរ​។ ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ​នេះ គូសបញ្ជាក់​ពី​ភាព​បន្ទាន់​នៃ​ការធ្វើ សកម្មភាព និង​តម្រូវការ​ឲ្យ​ប្រទេស​ទាំងអស់​ធ្វើ​បច្ចុប្បន្នភាព​អំពី​ការចូលរួមចំណែក​រប​ស់​ជាតិ​ក្នុងការ​អនុវត្ត កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ វេទិកា​ក៏​នឹង​សង្កត់ធ្ងន់​លើ​សារសំខាន់​ចាំបាច់​ក្នុង​ពង្រឹង​កិច្ចប្រឹងប្រែង​កសាង ភាព​ធន់​នឹង​អាកាសធាតុ ព្រម​គ្នា​នឹង​ការឆ្លើយតប​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការ​ស្តារឡើងវិញ ក្រោយពី​វិបត្តិ​នេះ ដើម្បី​រក្សា​កម្លាំង​សន្ទុះ​នៃ​ការងារ​ពង្រឹង​ភាពស៊ាំ និង​កាត់បន្ថយ​ការខូចខាត និ​ង្ក​ការ បម្លាស់​ទីជម្រក​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​៕​ដោយ​៖​កូ​ឡាប​


spot_img
×