Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឧ​ត្ត​ម​សេនីយ៍​ឯក គឹម រស្មី ណែនាំ​ឲ្យ​នាយទាហាន ត្រូវ​ទប់ស្កាត់​ឱ្យបាន​ដាច់ខាត​រាល់ សកម្មភាព​ហើយ​ដែល​បង្ក​ការបំផ្លិចបំផ្លាញ ក្នុងសង្គម​ឱ្យបាន​ដាច់ខាត​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ព័ត៌មាន អគ្គនាយកដ្ឋាន​យោធ​សេវា បានចេញ​ផ្សាយ​ព័ត៌មាន​ថា នៅព្រឹក​ថ្ងៃទី​៧ ខែតុលា​ឆ្នាំ​២០២០​នេះ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ការងាររដ្ឋបាល​ក្រសួងការពារជាតិ បានរៀបចំ​ពិធី​សំណេះសំណាល និង​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មីៗ ជូន​ដល់​សិក្ខាកាម វគ្គ​រដ្ឋបាល និង​ឋានលេខា​ឆ្នាំ​២០២០ នៅ​អគារ​មិត្តភាព​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក គឹម រស្មី អគ្គលេខាធិការរង នៃ​អគ្គលេខាធិការ​ក្រសួងការពារជាតិ ។

​ឧ​ត្ត​ម​សេនីយ៍​ទោ ខៀវ ប៊ុនធឿន នាយក​មជ្ឈមណ្ឌល​ការងាររដ្ឋបាល​នៃ ខ​.​ភ​.​ម បានបញ្ជាក់​ក្នុង​របាយការណ៍​ថា រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២០ ការងារ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកសាង​ធនធាន មនុស្ស​ស្របតាម​ការកែទម្រង់រ​បស់ ខ​.​ភ​.​ម​.​ដែលជា​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង​៤ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក គឹម រស្មី បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ក្នុង​មជ្ឈមណ្ឌល​ទាំងអស់ ដែល​បាន​គ្រប់គ្រង និង​ហ្វឹកហ្វឺន​ដល់​សិក្ខាកាម​ដែលជា​ធនធានមនុស្ស​ក្នុង​ខ​.​ភ​.​ម មិនអាច​ខ្វះ ដើម្បី​ការងារ​ក្នុង​អង្គភាព​នីមួយៗ​។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក គឹម រស្មី ក៏បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ គោរព វិន័យ​ឱ្យបាន​ល្អ និង​ហាម​ដាច់ ខាត​ចំពោះ​ការប្រព្រឹត្ត​នូវ​សកម្មភាព​ខុសច្បាប់​នានា គឺ​ត្រូវ​ចូលរួម​ស្កាត់​រាល់​សកម្មភាព​ផ្សេងៗ ដែល​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ត្រូវ​ទប់ស្កាត់​ឱ្យបាន​ដាច់ខាត​រាល់ សកម្មភាព​ហើយ​ដែល​បង្ក​ការបំផ្លិចបំផ្លាញ ក្នុងសង្គម​ឱ្យបាន​ដាច់ខាត​ផងដែរ​៕​ដោយ​៖CEN​

 

spot_img
×