Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ៖ នគរបាល​អន្តោប្រវេសន៍ ជា​សន្តិសុខ​ជូរ​មុខ សម្រាប់​ទប់ស្កាត់​មនុស្ស​អាក្រក់​ពី​ខាងក្រៅ ដែល​ចង់​មក​ធ្វើ​ការយាយី​សុខសន្តិភាព​ប្រទេសជាតិ​យើង​

spot_img

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ពុធ​ទី​៧ ខែតុលា ឆ្នាំ​២០២០ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង​ចែក​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា ស្តីពី​ជំនាញ​កោសល្យ វិច័យ​ឯកសារ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

​ថ្លែង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង​ចែក​វិញ្ញាបនបត្រ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​លើកឡើងថា មន្ត្រីនគរបាល​ដែលជា​អ្នកផ្តល់​ទិដ្ឋាការ ដល់​ភ្ញៀវ​បរទេស​សម្រាប់​ចេញចូល​ក្នុងស្រុក គឺជា​មន្ត្រី​ដែលមាន​អាទិភាព​មុនគេ ក្នុងការ​ត្រួតពិនិត្យ​នូវ​លិខិតឆ្លងដែន របស់​ភ្ញៀវ ហើយ​ក្នុងការ​ត្រួតពិនិត្យ​នោះ ត្រូវតែ​ស្វែងយល់​អំពី​មនុស្ស​អាក្រក់ និង​ល្អ ដើម្បី​ធ្វើយ៉ាងណា កុំ​ឲ្យ​មាន​ភាព​អសកម្ម​ណាមួយ កើតឡើង​ក្នុងប្រទេស​យើង ដោយសារតែ​ការមិន​ជំនាញ​ក្នុង​ការធ្វើ​កោសល្យ​វិ​ច្ច័​យ នូវ​ឯកសារ​ទាំងនោះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​អំពាវនាវ​ដល់ នគរបាល​អន្តោប្រវេសន៍​ទាំងអស់​ត្រូវតែមាន​ជំនាញ ធ្វើ​កោសល្យ​វិ​ច្ច័​យ​នូវ​ឯកសារ ឬ​លិខិតឆ្លងដែន និង​ជំនាញ​សង្កេត​មនុស្ស ខណៈ​នគរបាល​អន្តោប្រវេសន៍​នេះ គឺជា​សន្តិសុខ​ជូរ​មុខ សម្រាប់​ទប់ស្កាត់​មនុស្ស​អាក្រក់​ពី​ខាងក្រៅ ដែល​ចង់​មក​ធ្វើ​ការយាយី​សុខសន្តិភាព​ប្រទេសជាតិ​យើង​នោះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់ថា «​ក្នុងនាម​យើង​ជា​នគរបាល​អន្តោប្រវេសន៍ ឬ អ្នកផ្តល់​ទិដ្ឋាការ​គ្រប់​ច្រកចេញចូល​ទាំងអស់ ត្រូវតែ​យល់​ភារកិច្ច​របស់ខ្លួន ក្នុងការ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រទេស បើ​យើង​គ្មាន​ជំនាញ​ណាមួយ ក្នុងការ​សង្កេត​មនុស្ស ឬ​ចេះ​សម្ភាសន៍​មនុស្ស​ទេ ប្រសិនបើ​ប៉ះចំ​មនុស្ស​អាក្រក់ (​ពួក​ភេរវកម្ម​) ចង់​មក​បង្ក​អសន្តិសុខ​ប្រទេស​យើង វា​នឹងធ្វើ​ឲ្យ​យើង​លំបាក ទៅ​ថ្ងៃក្រោយ ហើយ​កាលណា​ពួក​ទាំងនោះ ចូលមក​អុកឡុក​ប្រទេស​យើង​ហើយ ភាព​រីកចម្រើន និង​សន្តិសុខ​នាពេល​បច្ចុប្បន្ន ក៏​វា​មិន​ស្ថិតស្ថេរ​ដែរ​»​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ក៏បាន​អំពាវនាវ​ដល់​នគរបាល​អន្តោប្រវេសន៍​ទាំងអស់ ត្រូវតែ​ខិតខំ​រៀនសូត្រ នូវ​ជំនាញ​ធ្វើ​កោសល្យវិច័យ​ឯកសារ លិខិតឆ្លងដែន និង​ត្រូវ​ចេះ​សង្កេត​មនុស្ស សម្ភាសន៍​មនុស្ស​នេះ​ឲ្យ​បាន​គ្រប់ៗ​រូប ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់​នូវ​មនុស្ស​អាក្រក់​ទាំងនោះ​កុំ​ឲ្យ​ចូលមក​ប្រទេស​កម្ពុជា​យើង ក្នុង​គោលបំណង​មិនល្អ ពោលគឺ​ធ្វើ​ភេរវកម្ម និង​ធ្វើ​សកម្មភាព​អាក្រក់​ផ្សេងៗ​ជាដើម​នោះ​៕​

ដោយ៖កូឡាប

     

spot_img
×