Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ជា​ប្រទេស​តូច និង​ធនធាន​មាន​កម្រិត តែ​យើង​បាន​ចូលរួម​យ៉ាងសកម្ម នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក​

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​កិច្ចប្រជុំ “​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ ថ្ងៃទី ៧ ខែតុលា ឆ្នាំ​២០២០​ថា ជា​ពេល​ដ៏​លំបាក​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​ភ​វីដ​-១៩ បាននិងកំពុង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម និង​សេដ្ឋកិច្ច និង​ភាពមិនប្រាកដប្រជា​ចំពោះ​ការអភិវឌ្ឍ​ជាទូទៅ​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត ។ ជាការ​ពិតណាស់ ដូចគ្នា​នឹង​ជំងឺ​កូ​វីដ​-១៩ , ការប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​ដ៏​គួរឱ្យ​បារម្ភ​មួយទៀត ដែល​នឹង​បង្ក​ផលវិបាក និង​ជះឥទ្ធិពល​អវិជ្ជមាន​ធ្ងន់​ធ្ង​រ​ពិបាក​នឹង​ប៉ាន់ប្រមាណ​បាន​ទៅ លើ​សង្គម , សេដ្ឋកិច្ច និង​សន្តិសុខ ក្នុង​តំបន់ និង​ពិភពលោក ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយនេះ គ្រោះមហន្តរាយ​ដែល​បានកើត​ឡើងជា​បន្តបន្ទាប់​ជុំវិញ​ពិភពលោក​មាន​សភាព​ធ្ងន់ធ្ងរ​និង​ប្រពល​ភាព កាន់តែ​ញឹកញាប់​លើសពី​អ្វីដែល​យើង​ធ្លាប់បាន​ជួបប្រទះ​កន្លងមក ។ ក្នុង​បរិបទ​នេះ ទោះបីជា​យើង​មាន​ភាពចាំបាច់​ក្នុងការ​បង្វែរ​ទិសដៅ​អាទិភាព​គោលនយោបាយ និង​ធនធាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ -១៩, យើងទាំងអស់គ្នា​គប្បី​ខិតខំ​ផ្តល់​អាទិភាព និង​ធានា​ឱ្យបាន​នូវ​និរន្តរភាព​នៃ​ការអនុវត្ត​វិធានការ​ដោះស្រាយ និង​ទប់​ទល់នឹង​ការប្រែប្រួល អាកាសធាតុ ដែលជា​របៀបវារៈ​ស្នូល​មួយ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមជាតិ យើង​ប្រកបដោយ​ចីរភាព ។

​សម្តេច​បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​តូច និង​ធនធាន​មាន​កម្រិត ប៉ុន្តែ​យើង​បាន​ខិតខំ​បំពេញ​កាតព្វកិច្ច​ដូច​មានចែង​ក្នុង​ខ​ប់​២១ (COP21) ពោលគឺ​យើង​បាន​ប្រកាន់យក​ការ​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​ជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ ។ ទន្ទឹមនេះ ក្របខ័ណ្ឌគតិយុត្តិ​, ស្ថាប័ន និង​បច្ចេកទេស​សម្រាប់​កម្មវិធី​កាត់បន្ថយ​ការ​បំ​ភាយ ដែល​កើតឡើង ដោយសារ​ការកាប់បំផ្លាញ និង​ការ​សឹករេចរឹល​នៃ​ព្រៃឈើ​បូក (REDD+) កំពុងដំណើរការ​យ៉ាង​លឿន​ឆ្ពោះទៅមុខ ដែល​នឹងត្រូវ​សម្រេច​បានជា​ស្ថាពរ​នៅ​ចុង​ឆ្នាំនេះ ។ យើង​ក៏បាន​ចូលរួម​យ៉ាង សកម្ម​ផងដែរ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព “​របាយការណ៍​ការចូល​រួមចំណែក​របស់​ជាតិ ដើម្បី​អនុវត្ត​អនុសញ្ញា ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (NDC Update)” ដែល​នឹងត្រូវ​ដាក់ជូនទៅ លេខាធិការដ្ឋាន​អនុសញ្ញា​នៅ​ចុង​ឆ្នាំនេះ ។ ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច ក្តី ប៉ុន្តែ​យើង​ចង់បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ដោយ​ផ្អែកលើ​សមត្ថភាព និង​ធនធាន ដែលមាន ។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “​នៅក្នុង​កម្រិត​សកល ខ្ញុំ​យល់ឃើញថា ការប្រែប្រួល​អាកាសធាតុ គឺជា​បញ្ហា​ប្រទាក់ក្រឡា​គ្នា ដែល​ត្រូវ​ដោះស្រាយ​តាម​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ និង​មាន​តុល្យភាព ទាំង​ទិដ្ឋភាព សង្គម​, សេដ្ឋកិច្ច និង​បរិស្ថាន ។ ទន្ទឹមនេះ ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ទាំងអស់​រៀបចំ​បញ្ចប់ និង​ដាក់ជូន​នូវ​របាយការណ៍​រួមចំណែក​របស់​ជាតិ​ខ្លួន ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ ប្រកបដោយ​មហិច្ឆតា ។ លើសពីនេះ ខ្ញុំ​យល់ថា​យើង​ត្រូវ​បង្កើន​ធនធាន​ហិរញ្ញវត្ថុ​, ជាពិសេស ហិរញ្ញប្បទាន​អាកាសធាតុ​សម្រាប់​ការ​បណ្ដុំ​ជា​ដុំកំភួន ដែល​ប្រទេស​អភិវឌ្ឍន៍​បាន​សន្យា​កន្លងមក​, និង​ផ្ទេរ​បច្ចេកវិទ្យា​ជូន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​អាកាសធាតុ ប្រកបដោយ​ប្រសិទ្ធភាព ទាំង​សម្រាប់​យន្តការ​គ្រប់គ្រង និង​ជំរុញ​ការវិនិយោគ​លើ​ការស្រាវជ្រាវ ឯកជន​ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ និង​ប្រសិទ្ធ​ពល​ថាមពល​, ការការពារ​ព្រៃឈើ និង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ការ​បណ្ដុំ​ជាដើម ។​ល​។ “​។​

​ជារួម ក្នុង​បរិបទ​បច្ចុប្បន្ននេះ ការជំរុញ​ទៅមុខ និង​ការ​ប្រកាន់ខ្ជាប់​ទៅនឹង​ក្របខ័ណ្ឌ តំបន់​និយម​និង​ពហុភាគី​និយម គឺជា​គោលការណ៍​ដ៏​សំខាន់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​កំពុង​កើតមានឡើង​ក្នុង​គ្រប់​វិស័យ ជាពិសេស​បញ្ហា​ដែល​កើតចេញពី​ការប្រែប្រួល​អាកាសធាតុ ។ ទោះបី​ធនធាន និង​សមត្ថភាព​កម្ពុជា​នៅមានកម្រិត​ក៏ដោយ តែ​កម្ពុជា​មានការ​តាំងចិត្ត និង​ឆន្ទៈ​នយោបាយ​ខ្ពស់​ក្នុងការ​រួមចំណែក​ដល់​កិច្ចប្រឹងប្រែង​សាកល ដើម្បី​ដោះស្រាយ​ការ ប្រែប្រួល​អាកាសធាតុ ផ្អែក​តាម​គោលការណ៍​គន្លឹះ​របស់​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ជាពិសេស គោលការណ៍​ស្តីពី​ការទទួលខុសត្រូវ​រួមគ្នា ប៉ុន្តែ​មាន​កាតព្វកិច្ច​ផ្សេងគ្នា ផ្អែក​តាម​សមត្ថភាព​រៀងៗ​ខ្លួន ៕ ដោយ​៖​កូ​ឡាប​

   

spot_img
×