Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូត​សក់​ទាំង​១៨ របស់​ជនជាតិ​ស្បែក​ខ្មៅ មើលទៅ​ឈឺ​សាច់​ក្បាល​ជំនួស​តែ​ក៏​ស្អាត​ម្យ៉ាង​

spot_img

​បើ​និយាយ​ពី​សម្រស់​របស់​មនុស្ស​យើង សក់​គឺជា​ចំណុច​សំខាន់បំផុត​មួយ​ដែល​មនុស្ស​គ្រប់គ្នា​យកចិត្តទុកដាក់​ថែទាំ ហើយ​តែងតែ​រិះរក​នូវ​ម៉ូត​សក់​ថ្មី​ប្លែក​ជានិច្ច​ដើម្បី​បង្កើន​ភាពស្រស់ស្អាត​តាម​សម័យកាល តំបន់ ឬ​ប្រទេស​នីមួយៗ​។ ជាក់ស្តែង​ប្រជាជន​នៃ​ប្រទេស​ខ្លះ​ដែល​យល់ថា​សក់វែង​ស្អាត ជាពិសេស​ស្ត្រី​ពួកគេ​បាន​ទុក​សក់​រហូតដល់​ហួស​ចង្កេះ ឬ​អូ​សដី ចំណែកឯ​ប្រទេស​ដែល​និយម​សក់​ខ្លី សម្រាប់​នារីៗ​ពួកគេ​ក៏​កាត់សក់​ទុក​ត្រឹម​ក​ញ្ចឹ​កក​។

​ក្រឡេក​មក​មើល​ម៉ូត​សក់​របស់​ជនជាតិ​ស្បែក​ខ្មៅ​វិញ សក់​របស់​ពួកគេ​មិនមែនជា​ប្រភេទ​សក់ត្រង់​ស្លូត​ដូច​ប្រជាជន​ភាគច្រើន​លើ​ពិភពលោក​ឡើយ ពួកគេ​មា​នស​សៃ​សក់​តូច ស្តើង ស្រាល និង​រួញ​ផងដែរ ហើយ​បើ​ពួកគេ​មិន​ចង​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ សក់​នោះ​នឹង​ហើមប៉ោង​ធំ​ប៉ុន​កញ្ជើ​មិន​ខាន​។ យ៉ាងណាក៏ដោយ​ពួកគេ​ក៏មាន​ម៉ូត​សក់​ប្រចាំ​ខ្លួន​ផងដែរ គឺជា​ម៉ូត​សក់ក្រង​យ៉ាង​ញឹក​នៅលើ​ស្បែកក្បាល ដែល​មើលទៅ​សម្រាប់​អាស៊ី​យើង គឺ​ពិតជា​ឈឺ​ស្បែកក្បាល​មែនទែន ហើយ​ម៉ូត​សក់​នេះ​នៅតែ​ពេញនិយម​សម្រាប់​ប្រជាជន​របស់គេ​ដល់​សព្វថ្ងៃ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សូម្បីតែ​ជនជាតិ​ស្បែក​ស​ប៉ែក​អឺរ៉ុប​ជាច្រើន ជាពិសេស​តារាចម្រៀង តារា​បង្ហាញ​ម៉ូត​ល្បីៗ​ក៏​ចូលចិត្ត​ធ្វើ​ម៉ូត​សក់ក្រង​នេះដែរ ព្រោះ​វា​ប្លែក ហើយក៏​ស្រស់ស្អាត​ម្យ៉ាងដែរ ដោយ​ពួកគេ​យល់ថា​វា​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកគាំទ្រ​។​

​ចង់ដឹងថា​ម៉ូត​សក់​ទាំងនោះ​ប្លែក​និង​ស្រស់ស្អាត​យ៉ាងណា តោះ​ទៅ​មើល​បណ្តុំ​រូបថត​ម៉ូត​សក់​ទាំងនោះ​ទាំងអស់គ្នា​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×