Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីការទូត​ចិន​ថា ៖ ចិន និង​អា​មេ​រិច​អាច​ធ្វើការ​ជាមួយគ្នា​ឲ្យ​ខ្លាំង​បន្ថែម ដើម្បី​សោះ​ស្រាយ​ ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​

spot_img

​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​ចិន​ឈ្មោះ យ៉ាង ជា​ឈឺ (Yang Jiachi) បាន​ថ្លែ​ក្នុង​ជំនួប​ជាមួយ​នឹង​​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា ប្រទេស​ចិន និង​អា​មេ​រិច​អាច​ប្រឹង ធ្វើ​កិច្ច​ការ​ឲ្យ​ច្រើន​ទៀត​ជាមួយគ្នា ដើម្បី​សម្របសម្រួល​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

​អា​មេ​រិច​បានដាក់​សម្ពាធ​លើ​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាងជើង ដើម្បី​ឲ្យ​ចិន​ធ្វើ​កិច្ចការ ក្នុង​ការទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែ​រ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​

​ចិន​បាន​និយាយថា ខ្លួន​មាន​ការប្តេជ្ញា​ក្នុង​ការអនុវត្តឲ្យ​បាន​ពេ​ញ​លេញ​នូវ​សេចក្តីសម្រេច​របស់អង្គការសហប្រជាជាតិ ប៉ុន្តែ​ភាគី​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​ធ្វើឲ្យ​មាន​ការចាប់ផ្តើម​ការចរ​ចារ​ឡើងវិញ​។​

​ចិន​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ខ្លួន​សង្ឃឹមថា មិត្តភាព​នៃ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​កូរ៉េ​ខាងត្បូង​ជុំវិញ​ព្រឹត្តិការណ៏អូ​ឡាំ​ពិច​ខែ​នេះ អាច​នាំឲ្យ​មាន​កិច្ចចរចារ​ជាប្រចាំរ​វា​ង​ប្រទេស​ទាំង​ពីរ​និង​កិច្ចចរចារ​រវាង​ព្យុង​យ៉ាង និង​វ៉ាស៊ីនតោន​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការធ្វើ​ដំណើរ​ទស្សនៈកិច្ច​របស់​ក្រុមប្រឹក្សា​រដ្ឋ​ចិន យ៉ាង ជាឈី ទៅកាន់​អា​មេ​រិច​កើតឡើង ក្រោយពេល​ប្រទេស​មហាអំណាច​ទាំងពីរ​មាន​បញ្ហា​តានតឹង​ផ្នែក​ជំនួញ និង​​ការមិនចុះសម្រុង​គ្នា​ជុំវិញ​បញ្ហា​ជំលោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​តៃវ៉ាន់៕ សុភ័ក្រ្ត

spot_img
×