Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំ​អ្នកទោស​មក​ឆែកឆេរ​លំនៅដ្ឋាន រកឃើញ​ថ្នាំញៀន​២០៥,៤០​ក្រាម​ដែល​លាក់ទុក​ក្មុង​កូន​ធុងបាស់​មួយ

spot_img

​មណ្ឌលគិរី​៖​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​កញ្ចប់​ស្មើនឹង​២០៥,៤០​ក្រាម ដែល​លាក់ទុក​ក្នុង​កូន​ធុងបាស់​មួយ ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច អនុវត្តន៍​ដីកា​បង្គាប់​ឱ្យ​ឆែកឆេរ​លំនៅដ្ឋាន និង​ដីកា​បង្គាប់​ឲ្យ​នាំ​ជន​ត្រូវ​ចោទ​មក​ធ្វើការ​ឆែកឆេរ​លំនៅដ្ឋាន ត្រូវបាន​រកឃើញ​។​

​នៅវេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ កម្លាំង​ផ្នែក​ជំនាញកា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ពាន​មានជ័យ ដឹកនាំ​សម្របសម្រួល​ដោយ​លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឱ្យ​ឆែកឆេរ​លំនៅដ្ឋាន និង​ដីកា​បង្គាប់​ឲ្យ​នាំ​ជន​ត្រូវ​ចោទ​មក​ធ្វើការ​ឆែកឆេរ​លំនៅដ្ឋាន​(​ផ្ទះជួល​) ក្នុង​សំណុំរឿង​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​ដា​រី និង​ឈ្មោះ ជា ផា​លី​ណែ​ត​) នៅ​ចំណុច​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ​យ័ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។​លទ្ធផល​នៃ​ការឆែកឆេរ (​លើក​ទី​២) បាន​រកឃើញ​សារធាតុ​សង្ស័យថា​ជាមួយ​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​កញ្ចប់​ស្មើនឹង​២០៥,៤០​ក្រាម នៅក្នុង​កូន​ធុងបាស់​។​

​សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ១.​សារធាតុ​សង្ស័យថា​ជាមួយ​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​កញ្ចប់​ស្មើនឹង​២០៥,៤០​ក្រាម (​ថ្លឹង​រួច​) ២.​កូន​ធុងបាស់ ចំនួន​០១​គ្រឿង​។​

ករណីនេះ​វត្ថុតាង​ខាងលើ លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ជា​អ្នក​កសាង​សំណុំរឿង​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×