Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ប្រុស​ស្រី​ពីរ​នាក់​រថយន្ត​ម៉ាក starex មួយគ្រឿង​ទៅបុក​ទ្រូង​នាគ​ពុះ​ចែកផ្លូវ ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់បី​កង់​

spot_img

​ភ្នំពេញ​៖​យុវជន​ប្រុស​ស្រី​ពីរ​នាក់ បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​ទ្រូង​នាគ​ពុះ​ចែកផ្លូវ ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់បី​កង់ ចំណែក ឯ​រថយន្ត​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​ទាំងស្រុង​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១ និង ១០​នាទី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២០ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស កែង​នឹង​ផ្លូវ ៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ប្រុស​ស្រី​ពីរ​នាក់ បើករថយន្ត​ម៉ាក starex មួយគ្រឿង​ពណ៌​ខ្មៅ ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AV 0052 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង មក​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ទ្រូង​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់បី​កង់ រង​ការខូចខាត​យ៉ាងដំណំ ។​
​ចំណែកឯ​នាក់​បើកប​រថយន្ត​ក៏​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ដ​ទៅ​រក្សាទុក​នៅ​ខាង​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖​សា​មេ​ត​

spot_img
×