Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថវិការដ្ឋ Khazanah នឹង​បញ្ឈប់​មូលនិធិ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​អ៊ែរ​ឡាញ ​ប្រសិនបើ​ការចរចា​បរាជ័យ​

spot_img

​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​អ៊ែ​រឡាញ​បាន​ព្រមាន​ក្រុមហ៊ុន​ជួល​ថាមូលនិធិ​រដ្ឋ Khazanah នឹង​បញ្ឈប់​ការផ្តល់​មូលនិធិ​ដល់​ក្រុមហ៊ុន និង​បង្ខំ​ឱ្យ​បញ្ឈប់​ដំណើរការ ប្រសិនបើ​ការជជែក​រៀបចំ​រចនា​សម្ព័ន្ធ​មិន​ជោគជ័យ​។ នេះ​បើ​យោងតាម​លិខិត​ដែល​ទទួលបាន​ដោយ រ៉ុយ​ទ័​រ​។​

ការព្រមាន​នេះ​ធ្វើឡើង​ដោយ ក្រុមហ៊ុន​ផ្នែក​អាកាសចរ​មេ​ម៉ាឡេស៊ី (MAG) ដែលជា​ក្រុមហ៊ុន​កាន់កាប់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​អ៊ែរ​ឡាញ បានលើកឡើង​នូវ​ភាគហ៊ុន​ក្នុង​ការចរចារ​សម្រាប់​ការ​រៃអង្គាស​ផ្នែក​ហិរញ្ញវត្ថុ​ដែល​គេ​ស្គាល់​ថា​ជា​“ ផែនការ​ក​” និង​បង្កើត​ជម្រើស​មួយ​ផ្សេងទៀត​ដើម្បី​បង្វែរ​មូលនិធិ​ទៅ​ក្រុមហ៊ុន​បុត្ត​សម្ព័ន្ធ​មួយទៀត​ដែលមាន​ឈ្មោះថា Firefly ។​

​យោងតាម​ខ្លឹមសារ​នៃ​លិខិត​ដែល​ត្រូវបាន​បញ្ជាក់​ដោយ​មនុស្ស ៦ នាក់ ដែល​បានដឹង​អំពី​បញ្ហា​នេះ​បាន​និយាយថា​“ ក្នុង​លក្ខខណ្ឌ​ដែល​ផែនការ A បរាជ័យ ម្ចាស់​ភាគហ៊ុន (Khazanah) នឹង​បញ្ឈប់​ការផ្តល់​មូលនិធិ​សម្រាប់​ក្រុមហ៊ុន MAG ហើយនឹង​ជំរុញ​លំហូ​សាច់ប្រាក់ និង​កង្វះខាត​សាច់ប្រាក់​ធ្លាក់ចុះ​ចំពោះ MAG” ។ Khazanah ដែលជា​ម្ចាស់​ភាគហ៊ុន​តែមួយគត់​របស់ MAG បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។​

​នៅក្នុង​ការឆ្លើយតប​តាម​អ៊ីមែល​ទៅកាន់​រ៉​យ​ទ័​រ MAG បាន​និយាយថា​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ផែនការ​រៀបចំ​រចនាសម្ព័ន្ធ​របស់ខ្លួន​ត្រូវបាន​ចងភ្ជាប់​យ៉ាង​តឹងរឹង​ដោយ​កិច្ចព្រមព្រៀង​មិន​បង្ហាញ​ព័ត៌មាន​រវាង​ភាគី​ពាក់ព័ន្ធ​។​

​សេចក្តីថ្លែងការណ៍​និយាយថា “MAG នឹង​បង្ហាញ​ជំហរ​ចុងក្រោយ​របស់ខ្លួន​នៅពេល​សម្រេចបាន​នូវ​ដំណោះស្រាយ​ជាមួយ​ភាគី​ដែល​ខ្លួន​កំពុង​ចរចា​ជាមួយ​។ ដោយ​បន្ថែមថា ការរៀបចំ​ផែនការ​ឡើងវិញ​គឺជា​ជំហាន​ដ៏​សំខាន់​សម្រាប់​ជា​ច្រកចេញ ដើម្បី​កំណត់​នូវ​ចីរភាព​និង​ផលចំណេញ​នាពេល​អនាគត “​។​

វា​ក៏បាន​និយាយ​ផងដែរ​ថា​ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​កើតឡើង​បន្ទាប់ពី​គំនិត​ផ្តួចផ្តើម​អភិរក្ស​សាច់ប្រាក់​និង​ការកាត់បន្ថយ​ថ្លៃដើម​ដើម្បី​រក្សា​អាជីវកម្ម​របស់ខ្លួន​ឱ្យ​បន្តដំណើរ​ទៅមុខ និង​បន្សាំ​ទៅនឹង​ការអូសបន្លាយ​វិបត្តិ​កូ​វីដ​១៩​។​

មនុស្ស​មួយចំនួន​បាន​និយាយថា គារ​អត្ថាធិប្បាយ​របស់ MAG នៅក្នុង​លិខិត​សង្ខេប​ដែល​ទទួលបាន​ដោយ​រ៉​យ​ទ័​រ បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​បានស្នើ​សុំ​ដល់​អ្នក​ជួល​ក្នុង​លិខិត​មួយ​សម្រាប់​ការបញ្ចុះ​តម្លៃ​យ៉ាងខ្លាំង​លើ​ការជួល​យន្តហោះ​ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​រៀបចំ​រចនាសម្ព័ន្ធ​ទូលំទូលាយ​។​

​យោងតាម​ឯកសារ​ចុងក្រោយ​ក្រោម​សេណា​រី​យ៉ូ “​ផែនការ B” Khazanah នឹង “​ចាក់​មូលនិធិ​ទៅក្នុង Firefly ដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​យន្តហោះ​ថ្មី​នៅ​កូ​ឡា​ឡាំ​ពួរ​ក្នុង​ទ្រង់ទ្រាយ​តូច​ជាង​មុន​ដោយ​ផ្តោតលើ​សេវាកម្ម​ក្នុងស្រុក​” ។ យោងតាម​ឯកសារ​នេះ Firefly នឹង​ទទួលបាន​យន្តហោះ​មាន​រាង​តូចចង្អៀត​និង​យន្ដហោះ​ធំ​ទូលាយ​ពី​ទីផ្សារ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ព្យាយាម​ងើបឡើង​វិញ​ពី​សោកនាដកម្ម​ពីរ​នៅក្នុង​ឆ្នាំ ២០១៤ គឺ​ការបាត់​ខ្លួន​ដ៏​អាថ៌កំបាំង​នៃ​ជើងហោះហើរ MH370 និង​ការបាញ់​ទម្លាក់​ជើងហោះហើរ MH17 លើ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។​

Khazanah បាន​និយាយ​ជា​លក្ខណៈ​ឯកជន​ថា នៅ​ឆ្នាំ​នោះ​វា​ជា​ផ្នែក​មួយ​នៃ​ការរៀបចំ​រចនាសម្ព័ន្ធ​ដែល​ទឹកប្រាក់ ១,៥ ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​កិច្ចប្រឹងប្រែង​ដើម្បី​បង្វែរ​មុខ​ជំនួញ​របស់ខ្លួន​ត្រូវ​បានដាក់​បន្ថែមទៀត​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។​

​រ៉​យ​ទ័​រ​បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា​ក្រុមហ៊ុន MAG បាន​ប្រាប់​ទៅ​អ្នក​ជួល​ថា វា​ទំនងជា​មិនអាច​ទូទាត់​ប្រាក់​បានទេ បន្ទាប់ពី​ខែវិច្ឆិកា​លើកលែងតែ​ខ្លួន​ទទួលបាន​ថវិកា​បន្ថែម​ពី Khazanah​។ Khazanah បាន​ប្រាប់​រ៉​យ​ទ័​រ​កាលពី​សប្តាហ៍​មុន​ថា​ខ្លួន​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ប៉ុន្តែ​ប្រសិនបើ​ពួកគេ​មិនបាន​ជោគជ័យ​វា​ចាំបាច់​ត្រូវ​វាយតម្លៃ​ជម្រើស​អំពី​វិធី​ដើម្បី​រក្សា​ការតភ្ជាប់​សម្រាប់​ប្រទេស​ម៉ាឡេស៊ី​៕ ប្រភព​៖ Reuters

spot_img
×